១.នៅពេលដែលអ្នកកំពុងមានពេលវេលាដើម្បីសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួន អ្នកគួរតែខិតខំប្រឹងប្រែងព្យាយាមឱ្យបានខ្លាំងក្លាជាទីបំផុត។ កុំឱ្យពេលវេលាដ៏មានតម្លៃកន្លងផុតទៅដោយឥតតម្លៃ។
២.នៅពេលដែលអ្នកកំពុងមានមនុស្សជាទីស្រឡាញ់ដូចជាឪពុកម្តាយ ប្តីប្រពន្ធកូនជាដើម អ្នកគួរតែខិតខំប្រឹងប្រែងព្យាយាមថែរក្សា និងផ្តល់ក្តីស្រឡាញ់ផ្គត់ផ្គង់ឱ្យបានល្អ។ ព្រោះថាអ្វីៗអាចនឹងហួសពេល នៅពេលដែលអ្នកភ្ញាក់ខ្លួន។
៣.នៅពេលដែលអ្នកកំពុងតែមានសុខភាពល្អ មានកម្លាំងពលំមាំមួន និងមានរាង្គកាយល្អ អ្នកគួរតែប្រឹងប្រែងថែរក្សាឱ្យបានល្អប្រសើរ ចៀសវាងអ្វីៗត្រូវបានហួសពេល។

