ត្រូវព្យាយាមបង្រៀនខ្លួនឯងជានិច្ច ដើម្បីឲ្យខ្លួនមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការរស់នៅ ក្នុងការប្រឈមមុខដោះស្រាយបញ្ហា ឲ្យខ្លួនចេះមានក្តីស្រឡាញ់ពិតប្រាកដ។ពន្យល់ខ្លួនឯងឲ្យស្គាល់ធម្មជាតិចិត្តអាក្រក់ដែលមាននៅក្នុងខ្លួន ចិត្តមានៈ ចិត្តកំណាញ់ ចិត្តច្រណែននិន្ទាឈ្នានីស ចិត្តធ្វេសប្រហែស ដែលប្រភេទចិត្តទាំងនេះវាកើតមកជាមួយយើង ហើយចាំតែបំផ្លាញយើងវិញតែប៉ុណ្ណោះ។បើមិនបានធ្វើល្អអី្វនឹងគេ ការគិតឲ្យកើតក្តីសុខក្នុងចិត្តខ្លួនឯង គឺជាការល្អណាស់ទៅហើយ ផ្ទុយទៅវិញបើយើងគិតតែរឿងអាក្រក់ៗ នោះឈ្មោះថាយើងកំពុងធ្វើកម្មអាក្រក់ដូចគ្នា យើងនឹងត្រូវទទួលផលកម្មតាមរយះការគិតនោះដោយមិនដឹងខ្លួន នេះហៅថាមហាចោរជវន ! ដែលចាំតែលបសីុរសអារម្មណ៍ហើយហុចផលតបស្នងមកឲ្យយើងវិញក្នុងថ្ងៃណាមួយ។

