ជ្រុងមួយនៃទស្សនៈ
ដោយសារភាពវង្វេងនឹងចំណេះដឹង ធ្វើឲ្យមនុស្សហ៊ាននិយាយថា ព្រះពុទ្ធគឺជាមនុស្សធម្មតាដូចតែគ្នាទេ គ្រាន់តែព្រះអង្គបានរកឃើញមេរៀនមុនហើយបង្រៀនអភិធម្មដល់យើងតែប៉ុណ្ណោះ ។ គេអត់ដឹងថាមេរៀននេះរៀបចំឡើងដោយសព្វញ្ញុត្តញាណដែលជាអសាធារណញាណ មិនទូទៅសូម្បីតែអគ្គសាវ័ក ដែលព្រះអង្គបានព្យាយាមតស៊ូសាងព្រះបារមីលះបង់ជីវិតនិងសាច់ឈាមសឹងតែគ្រប់ៗជាតិ ទម្រាំសម្រេចបានព្រះបញ្ញាញាណមួយនេះ ។ ត្រឹមតែការចង់ឈ្នះចាញ់គ្នា មនុស្សជំនាន់មុន លើកយកហេតុផលមិនសមរម្យដោយការប្រមាថ បានត្រឹមតែដឹកនាំឲ្យមនុស្សជំនាន់ក្រោយនាំគ្នាធ្លាក់នរកតែប៉ុណ្ណោះមិនសមគួរទាល់តែសោះ ។

