មនុស្សសំបូរទុក្ខតែងតែកើតទុក្ខពីអ្វីគ្រប់យ៉ាង

G

មនុស្សសំបូរទុក្ខតែងតែកើតទុក្ខពីអ្វីគ្រប់យ៉ាងតាមតែអ្វីដែលខ្លួនបានជួប តាមពិតរឿងនេះវាបានក្លាយទៅជាទំលាប់របស់គេបាត់ទៅហើយ គេរីករាយនឹងការត្អូញត្អែរ ដែលអាចជះឥទ្ធិពលទៅលើអ្នករស់នៅក្បែរខ្លួនគេបាន(នាំឲ្យមានអារម្មណ៍ក្រៀមក្រំសោកសៅជានិច្ច)។ គេមិនដឹងថានិស្ស័យកើតទុក្ខគឺជាទំលាប់អាក្រក់នោះទេ គេមិនបានគិតស្វែងរកមូលហេតុនៃបញ្ហាគឺដឹងតែពីកើតទុក្ខតែម៉្យាង ដោយមិនចាប់ផ្តើមធ្វើកិច្ចការដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនោះទេ ។ វិភាគពីបញ្ហាហើយដោះស្រាយបញ្ហានោះចេញ ត្រូវស្ទុះស្ទារជួយស្រង់ខ្លួនឯងពីអន្លុងទុក្ខ ព្រោះបើពឹងអ្នកដទៃ គេទៅហួសមកហួសនោះទេ ទាំងយើងទាំងគេម្នាក់ៗខំប្រយុទ្ធជាមួយបញ្ហារៀងៗខ្លួន «សក់អ្នកណាក្បាលអ្នកហ្នឹង កុំខឹងគេអី ព្រោះសូម្បីតែយើងក៏ដូចគ្នា» ។

Comments