មានក្តីសុខនៅក្នុងលោក

G

គុណភាពមេរៀនដែលព្រះពុទ្ធបានបង្រៀន បើពោលដោយន័យមួយគឺជាសេចក្តីសុខតែម៉្យាង(វិមុត្តិសុខ) តែក្តីសុខនេះមានទីតាំងរបស់វា មានក្តីសុខនៅក្នុងលោក(លោកិយសុខ) និងសុខផុតចាកលោក(លោកុត្តរសុខ)។អ្នកប្រាថ្នាសុខក្នុងលោកនិងសុខផុតចាកលោក សុទ្ធតែមានគោលការណ៍ឬផ្លូវដើររៀងៗខ្លួន មិនចាំបាច់ត្រូវទើសគ្នាឡើយ ។បុថុជ្ជនតែងទើសនឹងផ្លូវអរិយបុគ្គល ដែលជាផ្លូវចាកលោកជាធម្មតា រហូតខ្លះបានគិតថា ការងារដែលអរិយបុគ្គលកំពុងធ្វើគឺបង្កជាការលំបាក ឬ ជាបញ្ហាធំបំផុតដល់ពួកគេទៀតផងក៏មាន តែអរិយបុគ្គលមិនបានចាប់អារម្មណ៍ពីបញ្ហានេះឡើយ លោកមានតែក្តីមេត្តាករុណាប៉ុណ្ណោះ ព្រោះក្នុងចិត្តលោកកំពុងតែសម្អាតភាពជាមិត្តនិងសត្រូវនិងការស្រឡាញ់ស្អប់ឲ្យអស់ពីក្នុងចិត្ត ។ ព្រះពុទ្ធគ្មានប្រវត្តិដឹកនាំទ័ពកាន់អាវុធចេញច្បាំងទេ មានតែការដើរពន្យល់ឲ្យយល់តែប៉ុណ្ណោះ ! ! ! ែចាំណា មនុស្សសុទ្ធតែមានគំនិតរៀងខ្លួន ! គោលដៅរបស់ខ្ញុំមិនល្អដូចជាគោលដៅរបស់អ្នកទេ តែវាជារបស់ដែលខ្ញុំពេញចិត្ត ! ( យើងគេសុទ្ធតែមានគំនិតនេះដូចគ្នា) ។ 

Comments