ជារៀងរាល់ថ្ងៃយើងមានឪកាសទទួលយកប្រយោជន៍

G

ជារៀងរាល់ថ្ងៃយើងមានឪកាសទទួលយកប្រយោជន៍ពីគំនិតខ្លួនឯងសឹងតែមិនគួរឲ្យជឿ ប៉ុន្តែឧបសគ្គនៅត្រង់ការគ្មានប្រភពទិន្នន័យវិជ្ជមានសម្រាប់គិតតែប៉ុណ្ណោះ ។ បើគិតអីមិនចេញទេ កុំគិតឲ្យសោះ អ្វីដែលអាចធ្វើបានធ្វើវាភ្លាមទៅ ហើយចាំអភិវឌ្ឍវាតាមក្រោយ បើគ្មានការចាប់ផ្តើមទេ វាក៏គ្មានការឆ្ពោះទៅមុខដែរ ។ ប្រឈមនឹងកម្លាំងសង្គមដ៏ធំមហិមា ព្យុះមហិច្ឆតាសេដ្ឋកិច្ចបោកបក់សឹងតែមិនអាចដកដង្ហើមរួច មនុស្សជាច្រើនស្រែកដង្ហោយហៅសុំជំនួយសង្គ្រោះយ៉ាងវេទនាបំផុត ! ។ ព្រះពុទ្ធបានឈ្វេងយល់ពីបញ្ហានេះ ព្រះអង្គបានពន្យល់ពីលក្ខណះរួមរបស់ពិភពលោក ដែលអ្វីៗសុទ្ធតែជារបស់ប្រែប្រួលផ្លាស់ប្តូរ (អនិច្ចំ) បើវាប្រែប្រួលដូច្នេះ អ្នកណាប្រកាន់ខ្ជាប់អ្នកនោះមានទុក្ខ(ទុក្ខំ) វត្ថុទាំងអស់សុទ្ធតែពឹងអាស្រ័យគ្នាដើម្បីកើត វាគ្មានខ្លួនឯងទេ !(អនត្តា) ។ គំនិតនេះគឺជាអំណាចក្នុងការកែតំរូវគំនិតមិនត្រឹមត្រូវរបស់ខ្លួន កែតំរូវភាពលំអៀងរបស់ចិត្តនិងរចនាសម្ព័ន្ធរបស់វា នាំឲ្យមានភាពច្បាស់លាស់ខាងផ្លូវចិត្ត ដែលជាឧបករណ៍ដ៏អស្ចារ្យសម្រាប់អភិវឌ្ឍសុខុមាលភាព ! ។ លោកនេះគឺក្លែងក្លាយទេ អ្វីៗសុទ្ធតែជាការភូតកុហកទាំងអស់ អ្នកចាញ់បោកភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្តរបស់អ្នករាល់ថ្ងៃ ! ការពិតរបស់លោកនេះមិនមែនដូចភ្នែកអ្នកមើលឃើញ មិនមែនដូចត្រចៀកអ្នកបានឮឡើយ ! ។

Comments