រឿងរបស់លោក

G

រឿងរបស់លោកមានដូចជា ការដណ្តើមអំណាចគ្នា ការកាប់សម្លាប់ជិះជាន់គ្នា ការទំលាក់កំហុសដាក់គ្នាឲ្យជាប់គុកច្រវាក់ខ្នោះឃ្នាងអស់មួយជីវិត ការកុហកភូតភរបោកប្រាស់គ្នា ការសងសឹកតាមអារ ក ហុតឈាមគ្នា ខ្វេះភ្នែកគ្នា កាត់ករឹតបំពង់កជះទឹកអាសុីតដាក់គ្នា ការសំពងគ្នានឹងដំបងការយកកាំបិតប្រហារគ្នា ការបាញ់បំបាក់កឲ្យងាប់មួយកំណាត់ខ្លួនរស់នៅវេទនាជាងស្លាប់មនុស្សមិនដូចមនុស្សខ្មោចមិនដូចខ្មោចជាដើមសុទ្ធតែជារឿងរ៉ាវរបស់លោក វាជារឿងរបស់លោកសន្និវាស ឲ្យតែឋិតនៅក្នុងលោកតែងជួបរឿងនេះជាធម្មតា ឯយើងចូលទៅលេងក្នុងលោកក៏ត្រូវតែជួបរឿងនេះដែរ ហេតុអីក៏បានជាយើងរស់នៅក្នុងលោកនោះហើយចង់បានក្តីសុខអីតែឯង?ចង់បានឲ្យគេសណ្តោសប្រោសប្រណីអីតែឯង ចង់ធើធំអីតែឯង ចង់ឲ្យគេញញឹមងក់ក្បាលថ្វាយបង្គំដាក់អីតែឯង?វាដូចជារឿងសមុទ្ទអញ្ចឹងដែរ ក្នុងសមុទ្ទមានរលក មានព្យុះមានសត្វកាចៗមានការពន្លិចដោយព្យុះរលកជាដើម អ្នកណាក៏ដោយឲ្យតែចុះទៅលេងគឺត្រូវតែជួបរឿងនេះជាមិនខាន ឯយើងពេលចុះទៅក៏ប្រកាន់ថារឿងនេះជារបស់យើង សមុទ្ទត្រូវតែយ៉ាងនេះកុំយ៉ាងនោះ ហើយតាំងននះននាលតវ៉ាជាមួយសមុទ្ទ។បណ្ឌិតទាំងឡាយលោកជ្រាបការណ៍នេះច្បាស់ណាស់ លោកមិនត្រេកត្រអាលអីនឹងការសរសើរសុខបានលាភបានយសអីទាំងនេះទេ លោកប្រឹងថយឲ្យឆ្ងាយពីលោកប៉ុណ្ណឹងហើយនៅតែលោកតាមលងមិនឈប់ !។តួយ៉ាងព្រះសារីបុត្តមានគុណធម៌ធំប៉ុនមហាមេឃនៅត្រូវព្រាហ្មណ៍សំពងនឹងដងរែកជ្រមុញជ្រមក សូម្បីព្រះសម្មាសម្ពុទ្ធនៅត្រូវគេលើកគ្នាទៅជេរត្មិះតិះដៀល ហើយចុះមុខយើងធំប៉ុណ្ណាទៅលោក ?បានជាមកចង់ឲ្យគេគោរពរាក់ទាក់ដាក់ជារៀងរហូតនោះ?រស់នៅក្នុងលោកចង់បានក្តីសុខពីលោក ទាំងដែលអ្វីៗជារបស់លោកនេះសោះ ដោយហោចទៅសូម្បីតែរូបកាយយើងក៏ជារបស់លោកនេះដែរ។សូមសាធុជនមេត្តាគន់គិតពិចារណាតាមការគួរ!(ដរាបណាចូលព្រះនិព្វានផុតទើបលែងបានជួបរឿងរបស់លោកតទៅទៀត)៕

Comments