សន្តិភាព

G

បើអ្នកមិនចូលចិត្តជំពូកបច្ចុប្បន្នរបស់អ្នកទេ សរសេររឿងថ្មីមួយទៀតទៅអ្នកគឺជាអ្នកនិពន្ធជីវិតរបស់អ្នកទេតើ ! ។ ពេលបានជួបបញ្ហាវាមានដំណោះស្រាយបីយ៉ាង មួយគឺទទួលយកវាមកដោះស្រាយ ពីផ្លាស់ប្តូរវាចេញ(បំលែងបញ្ហា) បីគឺចាកចេញពីវា ។ បើអ្នកមិនអាចដោះស្រាយវាបានទេ ចាកចេញពីវាទៅ ! ព្រលែងចោល មិនមែនមានន័យថាបោះបង់វាចោលនោះទេ ប៉ុន្តែគឺទទួលយកវាយ៉ាងតិចបំផុត សឹងតែមិនអាចមានវានៅក្នុងចិត្ត ។ រឿងរ៉ាវឈឺចាប់ក្នុងជីវិត គ្មានអ្នកណាបំភ្លេចវាបានទេ តែគេប្តូរទស្សនះចំពោះវាបានហើយអភិវឌ្ឍវាឲ្យក្លាយជាបទពិសោធ សម្រាប់បង្កើតភាពរីករាយជាមួយបញ្ហានៅថ្ងៃមុខបានទៀតផង គេមិនត្រូវផ្កាប់មុខលិចចុះក្នុងការឈឺចាប់នោះទេ ! ។
១- សន្តិភាពត្រូវបានចាប់ផ្តើមជាមួយសេចក្តីស្រឡាញ់និងការអាណិតអាសូរ
២- ជីវិតត្រូវមានការសិក្សា ព្រោះការសិក្សានាំឲ្យមានការផ្លាស់ប្តូរ មានការផ្លាស់ប្តូរទើបមានរឿងល្អក្នុងជីវិត ។
៣- ការអប់រំចិត្តគឺជាវិធីសាស្ត្រដ៏ល្អតែមួយគត់សម្រាប់ការរស់នៅ
៤- ជីវិតមិនបានកើតឡើងដោយខ្លួនវាទេ គឺយើងជាអ្នកបង្កើតវា(ច្បាប់នៃការបង្កើត)ព្រោះអ្វីដែលយើងមាន វាបង្កើតការរស់នៅ អ្វីដែលយើងឲ្យបង្កើតជីវិត ។
៥- ច្បាប់នៃការទទួលខុសត្រូវ(ច្បាប់កម្មផលទី៥) ត្រូវទទួលខុសត្រូវចំពោះជីវិតនិងការរស់នៅរបស់ខ្លួន ទទួលខុសត្រូវក្នុងការងារ ក្នុងអំពើផ្សេងៗដែលខ្លួនបានធ្វើ ។ មនុស្សដែលគ្មានការទទួលខុសត្រូវគឺជាមនុស្សដែលខ្វះកិត្តិយស ។

Comments