អំណាចគំនិតស្រម៉ៃ

G

អំណាចគំនិតស្រម៉ៃផ្តោតនាំឲ្យច្បាប់ស្រូបទាញដំណើរការ ធ្វើឲ្យមានភាពរលូនបានកើតឡើង ! មើលចុះអ្នកណាទៅដឹងថា លោកដុកទ័រ W- Brott speat នៅក្រុងម៉ុងត្រេអាល(Montreal) គាត់ចាប់ផ្តើមពីក្មេងបំរើតាមផ្ទះក្លាយជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញនឹងជាម្ចាស់គ្លីនិចដ៏ធំបាននោះ ! ។ ក្មេងបំរើម្នាក់នេះនៅពេលបោសជូតបន្ទប់ពេទ្យ វាតែងតែគិតស្រមៃថា ខ្លួននឹងក្លាយជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញនៅថ្ងៃអនាគត វាគិតស្រមៃថា ខ្លួនវាបានពាក្យអាវពេទ្យហើយពិនិត្យជំងឺយ៉ាងយកចិត្តទុកដាក់ នៅតាមជញ្ជាំងមានដាក់តាំងរូបថតវានឹងប័ណ្ណសរសើរផ្សេងៗ វាជជែកជាមួយអ្នកជំងឺយ៉ាងស្និទ្ធស្នាល វាគិតស្រម័យផ្តោតរាល់ថ្ងៃ ! ស្រាប់តែថ្ងៃមួយលោកវេជ្ជបណ្ឌិតជាម្ចាស់គ្លីនិច ហៅវាឲ្យជួយកិច្ចការរបស់គាត់ វាចូលជួយដោយគ្មានការភ័យខ្លាចសូម្បីតែបន្តិច ព្រោះវាបានតាំងខ្លួនថាជាពេទ្យរួចទៅហើយ(អំណាចនៃភាពជឿជាក់) កាយវិការរបស់គេដូចជាពេទ្យមានពិសោធរាប់ឆ្នាំមកហើយ ។ ថ្ងៃមួយទៀត វេជ្ជបណ្ឌិតបានឲ្យវាជួយលាងរបួស ស្រាប់តែវាលាងនិងរុំរបួសបានយ៉ាងស្អាត ទីបំផុតដោយទប់ការរំភើបចិត្តនេះមិនបាន លោកវេជ្ជបណ្ឌិតបានសួរវាថា ឯងចង់រៀនពេទ្យទេ ខ្ញុំចេញថ្លៃសិក្សាឲ្យឯង ! ក្មេងនោះត្រេកអរសឹងទប់ទឹកភ្នែកមិនបាន ងក់ក្បាលសឹងរបូតចេញពី ក ! គាត់បានក្លាយជាវេជ្ជបណ្ឌិតដ៏ល្បីល្បាញនៅកាណាដាសព្វថ្ងៃ ! ។ កុំមើលងាយ ការគិតស្រម៉ៃផ្តោត(ក្តីសុបិន្ត) និងភាពជឿជាក់ឲ្យសោះ នេះជាទេពកោសល្យពីធម្មជាតិរបស់មនុស្ស ! ត្រូវជួយបណ្តុះចំណង់របស់ក្មេងដើម្បីឧទ្ទិសជីវិតចំពោះកិច្ចការដែលខ្លួនចូលចិត្ត ។

Comments