ខ្ញុំមិនបានជ្រុលនិយមអីទេ តែខ្ញុំមានការជ្រះថ្លា ចំពោះព្រះអង្គ ចន្ទមុន្នី។ រាល់ថ្ងៃ ការងាររបស់ខ្ញុំ គឺជាអ្នកវិទ្យាសាស្ត្រម្នាក់ មិនគួរជឿអបិយជំនឿទេ។ តែថ្មីៗនេះ ខ្ញុំជួបហេតុការណ៍ចំលែក ២។
១. ខ្ញុំមិនអាចទៅជួបលោកផ្ទាល់ទេ ព្រោះការងាររវល់ច្រើនណាស់ តែខ្ញុំស្តាប់លោកជាញឹកញាប់។ ខ្ញុំតែងធ្វើសមាធិខ្លីៗ តាមទំលាប់ ស្រាប់តែឃើញ ព្រះអង្គក្នុងពេលសមាធិ ញញឹមពព្រាយ នៅចំពោះមុខខ្ញុំតែម្តង ហើយអោយពរខ្ញុំ។ លោកយកផ្លិត មកប៉ះក្បាលខ្ញុំ (ផ្លិតបត់ មិនមែនផ្លិតរាល់ថ្ងៃទេ)។ ដល់នាទី បើកភ្នែកឡើង ខ្ញុំគិតថា បែបខ្លួនឯង មើលវីដេអូលោកច្រើនពេក បានអារម្មណ៍ដិតជាប់ចឹង។
២. ព្រឹកមិញនេះ ទៀបភ្លឺ ខ្ញុំរសាប់រសល់ ដូចមានសត្វល្អិតមករោមពេញខ្លួន។ ក្រោយភ្ញាក់មក មានអារម្មណ៍ចំលែកដូច ឃើញលោក និង២ ៣ នាក់ទៀតក្នុងបន្ទប់។ បន្ទាប់មកពី បន្ទប់ទឹកវិញ ខ្ញុំក៏គេងបន្ត។ ខ្ញុំបានឃើញលោក ញញឹមពព្រាយមកកាន់ខ្ញុំ ឈរនៅចុងជើង។
រំលឹកបន្តិច ពីក្បាលព្រលប់នោះ ខ្ញុំត comment អ្នកដែលជេរ ប្រមាថលោកដូចរាល់ដង តែលើកនេះ ខ្ញុំប្រាថ្នាថា ចង់អោយពួកអ្នកប្រមាថលោកហ្នឹង ជួបរឿងអន្តរាយស្តែងៗ អោយដឹងខ្លួនម្តង។
ពេលយល់សប្ដិ ឃើញលោក គាត់អោយខ្ញុំ សន្យាថា ឈប់ទៅរវល់ កុំខ្វល់ខ្វាយ តបតនឹងគេទៀត ហើយក៏កុំប្រាថ្នា អោយគេគ្រោះថ្នាក់ចឹង។ ខ្ញុំប្រកែកជាមួយព្រះអង្គ មួយស្របក់ ពីព្រោះខ្ញុំមិនចង់ឈប់ទេ មិនអស់ចិត្ត។
ព្រះអង្គប្រែទឹកមុខមកស្មើរ ហើយព្រះអង្គថា វាជារឿងអត់ប្រយោជន៌ទេ កុំបន្តធ្វើវាទៀតអី រស់នៅរៀងខ្លួនទៅ។
ខ្ញុំក៏ព្រមសន្យាជាមួយព្រះអង្គ។ លោកញញឹមហើយ ព្រះអង្គនិង ក្រុមមនុស្ស ២ ៣ នាក់ ក៏រលាយបាត់ភ្លាមៗ។ ខ្ញុំក៏ភ្ញាក់ឡើង ឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំង ពិតជាអស្ចារ្យមែន។ មិនអស់ចិត្ត ខ្ញុំក៏សរសេរទៅលោកតា។ បើប្រាប់គេ ខ្លាចគេថាខ្ញុំឆ្កួត។
ចាប់ពីពេលនេះទៅ ឈប់តខមិន ជាមួយពួកអ្នក ប្រមាថទៀតហើយ ធ្វើតាមសន្យា។
សូមអរគុណលោកតា។
សាធុៗ លោកមានញាណដឹងឬទេវតាដែលថែរក្សាការពារលោក មកនិមិត្តប្រាប់ចៅ ល្អហើយចៅ ខ្ជិលតបតទៀត ។

