វិទ្យាសាស្ត្រសុខភាព !

J
jackkuy22

វិទ្យាសាស្ត្រសុខភាព !
នៅលើភ្នែកផ្តល់ពត៌មានច្រើនយ៉ាងៈ ជ្រុះរោមចិញ្ចើមគឺមានជំងឺក្រពេញទៀរ៉ូអុីត រុះរោមត្របកភ្នែកមានជំងឺមហារីកក្រពេញញើសក្នុងស្បែក ក្រហាយភ្នែកព្រិលពេលមើលទូរស័ព្ទយូរមានជំងឺហ្វែសបុក(ហាៗ) ពេលមើលទៅឃើញខ្មៅដុំៗឬហៅថាស្រវាំងភ្នែកអាចជាប្រផ្នូលមុនឈឺក្បាលប៉ាកាំង ឬ លើសសំពាធឈាម ផ្នែកសនៃគ្រាប់ភ្នែកប្រែជាលឿងមកពីស្ទះទឹកប្រមាត់ ហើមត្របកភ្នែកមកពីខ្សោយតំរងនោមឬខ្សោយក្រពេញទៀរ៉ូអុីត ជាំត្របកភ្នែកមកពីគិតច្រើនឬដេកមិនគ្រប់គ្រាន់ ត្របកភ្នែកកំរើកមិនបានមកពីខ្វិនសាច់ដុំមុខ(ដាច់សរសៃឈាមក្នុងខួរក្បាល) ស្រវាំងមើលរូបភាពមិនច្បាស់មកពីរលាកបាតភ្នែកក្នុងជំងឺទឹកនោមផ្អែម ។ អាយុលើសពី៦០ឆ្នាំត្រូវឧស្សាហ៍ពិនិត្យសុខភាពភ្នែក ពិសេសបើមានជក់បារីផឹកស្រា ធាត់ និងមានជំងឺទឹកនោមផ្អែម ។ វិធីថែទាំភ្នែកៈ កុំមើលទូរស័ព្ទយូរពេក ឈប់ជក់បារីផឹកស្រាដើម្បីថែទាំសុខភាពសរសៃឈាមបេះដូង រក្សាកំរិតជាតិស្ក ខ្លាញ់ អាសុីត នៅក្នុងឈាមឲ្យបានល្អ តាមដានពិនិត្យឈាមរាល់៦ខែម្តង ហូបបន្លែផ្លែឈើ តមប្រេងខ្លាញ់កុំប្រើច្រើនពេក ការ៉ុត ប៉េងប៉ោះ ទឹកក្រូចពណ៌លឿង សំបូរជាតិលុយតេអុីនជួយសុខភាពភ្នែក និងខ្លាញ់ត្រីOmega 3 ។

Comments