ជ្រើសរើសយកគតិបណ្ឌិត ជ្រើសរើសយកព្រះពុទ្ធដីកាមកសិក្សាសង្កេតពិនិត្យពិចារណាត្រាតែអារម្មណ៍ខ្លួនឯងបានធូរស្រាល ជីវិតមិនអាចប្រែប្រួលបានទេបើយើងនៅតែគាំទ្រចិត្តអាក្រក់ខ្លួនឯង ព្រោះគឺចិត្តអាក្រក់នោះហើយដែលធ្វើឲ្យចិត្តយើងមិនព្រមតាមអ្វីដែលគួរព្រម ។ ឲ្យតែចិត្តចេះព្រមហើយសេចក្តីសុខក៏កើតឡើង ។ បើអ្នកមិនចង់កើតទុក្ខទេ វាគ្មាននរណាម្នាក់មកបង្ខំឲ្យអ្នកកើតទុក្ខបានឡើយ ! ផ្ទុយទៅវិញបើអ្នកស្រឡាញ់ទុក្ខហើយលោកនេះគ្មានព្រះណាអាចនាំយកអ្នកចេញពីគំនិតបៀមទុក្ខរបស់អ្នកបានទេក្រៅតែពីថ្នាំផ្លូវចិត្តនោះ ! ។

