+ការកើតជម្ងឺជំងឺលើសឈាមនិងប្រភេទអាហារមួយចំនួនដែលអាចជួយកាត់បន្ថយសម្ពាធឈាមឱ្យធ្លាក់មកនៅទាបបានឆាប់រហ័ស
-សម្ពាធឈាមឡើងខ្ពស់ជាងធម្មតាវា ត្រូវបានគេស្គាល់ថា ជាជំងឺលើសឈាម ហើយជាកត្តាមួយបណ្តាលឱ្យមានគ្រោះថ្នាក់នៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលរួចយោងទៅតាមភ្នាក់ងារសហគមបេះដូងសហរដ្ឋអាមេរិកថាមានមនុស្សច្រើនជាង ៧៥លាននាក់មានជំងឺលើសឈាមដោយកត្តាជាច្រើនរួមចំណែកបណ្តាលឱ្យមានជំងឺលើសឈាម គឺមកពីស្រេ្តស ហ្សែន តំណពូជ ការរស់នៅ តែមួយកន្លែង និង កង្វះការតមអាហារផងដែរ។
-វិធីព្យាបាល : ការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃនឹងផ្តល់ នូវសារធាតុប៉ូតាស្យូមខ្ពស់ដែលអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ឱ្យធ្លាក់មកនៅទាបហើយជួយការពារគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងជំងឺបេះដូងផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់រួចក្រៅពីផ្លែចេកអ្នកក៏អាចទទួលទានប្រភេទផ្លែឈើមួយចំនួនដូចជាផ្លែសេរី ផ្លែស្វាយផ្លែប៉ម និង ផ្លែទទឹមផងដែរ។

