កងទ័ពមានអាវុធក្នុងដៃរមែងមិនខ្លាចសត្រូវ យ៉ាងណាមិញ មនុស្សមានចំណេះមានបញ្ញារមែងមិនខ្លាចឧបសគ្គ។ អ្វីៗកើតឡើងពីការសន្សំ ថ្ងៃនេះអ្នកមិនឆ្លាត ប៉ុន្តែបើអ្នកខិតខំប្រឹងប្រែងរៀនសូត្រ ចង់ចេះចង់ដឹងនោះអនាគតជីវិតអ្នកនឹងមានពន្លឺ។ ភាពជោគជ័យ ឬមានបាន វាអាស្រ័យលើការអភិវឌ្ឍរបស់អ្នក។ អ្នកអភិវឌ្ឍខ្លួនបានតិច ការរីកចម្រើនក៏បានតិច ហើយការសម្រេចលទ្ធផលក៏បានតិច។ អ្នកអភិវឌ្ឍខ្លួនឯងច្រើន ការរីកចម្រើន និងលទ្ធផលក៏បានច្រើន។

