លោកនេះគ្មានសត្វបុគ្គលជាអ្នកស្លាប់ទេ

J
jackkuy22

១- លោកនេះគ្មានសត្វបុគ្គលជាអ្នកស្លាប់ទេ វាគ្រាន់តែបែកធ្លាយនៃខន្ធ លោកនេះគ្មានសត្វបុគ្គលជាអ្នកកើតទេវាគ្រាន់តែជាការប្រជុំឡើងនៃខន្ធ ។ បើមិនទាន់អស់កិលេសទេ គឺស្លាប់លេង ស្លាប់ស្អុយ ស្លាប់អត់បានការ បើអស់កិលេសបានស្លាប់មែនទែន ស្លាប់លែងកើតទៀត ។
២- វិញ្ញាណដូចកលមាយា ព្រោះធ្វើពុតជាស្លាប់តែតាមពិតលួចទៅកើតទៀតសោះ បោករូបប្រើសឹងមួយជីវិតអួតប្រាប់គេឯងថា ស្រឡាញ់រូបណាស់ តែដល់ពេលបែកគ្នាទៅទាំងមិនបានលាសូម្បីតែពាក្យមួយម៉ាត់ នេះហើយលោកនៃការបោកប្រាស់ ! ។
៣- ចិត្តស្ងប់ទៅបាន ព្រោះបានអភិវឌ្ឍបញ្ញាបរិសុទ្ធ បញ្ញាបរិសុទ្ធទៅបានព្រោះឃើញដំណើរធម្មជាតិតាមសេចក្តីពិត ឃើញធម្មជាតិកើតរលត់មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ប្រព្រឹត្តិទៅតាមហេតុបច្ច័យរបស់វា ។ បើចិត្តយល់មិនច្បាស់ទេ តស៊ូជាមួយលោកនេះមិនបានឡើយ ។

Comments