ការស្តាប់កាសជាប្រចាំបង្ករជាផលប៉ះពាល់យ៉ាងច្រើនដល់អ្នក
បច្ចុប្បន្នការស្តាប់តន្រ្តី មើលរឿង លេងហ្គេម ... ដោយប្រើកាសគឺជាការពេញនិយមមួយជាពិសេសសម្រាប់យុវវ័យតែម្តង ។ តែអ្នកទាំងអស់នោះមិនសូវបានដឹងការប្រកាសញឹកញាប់អាចបង្ករជាគ្រោះដ៏ច្រើនបែបនេះទេ។គ្រោះថ្នាក់ទាំងអស់នោះមាន ៖
_ ការប៉ះពាល់ទៅលើខួរក្បាលនិងប្រព័ន្ធប្រសាទ : ការបញ្ចេញរលកអេឡិចត្រូម៉ាញ៉េពីកាសដែលអ្នកកំពុងស្តាប់វាមានគ្រោះថ្នាក់ខ្លាំងដល់ខួរក្បាលនិងប្រព័ន្ធប្រសាទ។
_ ធ្វើឲ្យចុះខ្យោយការស្តាប់របស់អ្នក : ដោយសារតែកម្រិតសំឡេងកាសរបស់អ្នកនឹងបង្ករប៉ះពាល់ដល់ការស្តាប់និងធ្វើឲ្យហុឹងត្រជៀតទៀតផង។
_ បណ្តាលឲ្យស្ទះបំពង់ខ្យល់ : ត្រូវបញ្ចូលកាសដោយផ្ទាល់ទៅក្នុងរន្ធត្រចៀក ហើយនេះនឹងបណ្តាលឱ្យស្ទះបំពង់ខ្យល់។ ហើយបញ្ហានេះនឹងបណ្តាលឱ្យមានការឆ្លងនៅក្នុងត្រចៀក និងចុងក្រោយអាចវិវត្តន៍ទៅជាជំងឺថ្លង់។
_ ទទួលរងនិងការឈឺចាប់ : មានការសិក្សាជាច្រើនបង្ហាញថា ការប្រើកាសច្រើនពេកនាំឱ្យស្ពឹក និងឈឺចាប់នៅខាងក្នុងត្រចៀកប្រសិបនើអ្នកប្រើកាសក្នុងរយៈពេលយូរ។

