49ជំនាញដែលល្អៗ សម្រាប់ជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យ

J
jackkuy22
49ជំនាញដែលល្អៗ សម្រាប់ជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យ។ ការជ្រើសរើសជំនាញអ្វីមួយត្រូវតែច្បាស់លាស់ ប្រសិនបើមិនចង់ចំណាយពេលវេលា4-5ឆ្នាំ ដោយឥតប្រយោជន៍នោះទេ។ 😁
ដើម្បីងាយស្រួលដល់ប្អូនៗសម្រេចចិត្តថានឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ ទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លួនប្អូនៗត្រូវ៖
-សួរខ្លួនឯងតើថ្ងៃអនាគតប្អូនចង់បានជីវិតបែបណា?
-ហេតុអ្វីប្អូនស្រលាញ់មុខជំនាញមួយហ្នឹង?
-មិនគួរជ្រើសរើសតាមគេតាមឯងប្រយ័ត្នស្ដាយក្រោយ។
-តើជំនាញដែលប្អូនរៀនមានទីផ្សារល្អដែរទេ?
-វាគួរតែជាជំនាញដែលមានផលប្រយោជន៍ដល់ប្អូន គ្រួសារប្អូននិង សង្គមជាតិ។
-មិនមែនព្រោះតែប្រាក់ខែខ្ពស់ ហ៊ានក្បត់ចំណង់ចំណូលចិត្តខ្លួនឯងទេ ។
-ម្យ៉ាងទៀតត្រូវមើលលើសមត្តភាពរបស់ប្អូនតើប្អូនគួរជ្រើសជំនាញណាដែលស័ក្តិសម។
-តើមុខវិជ្ជាអ្វីដែលប្អូនពូកែជាងគេក្នុងថ្នាក់រៀន វាក៏ជាចំណុចដែលសំខាន់ក្នុងការជ្រើសរើសមុខជំនាញផងដែរ។
កុំភ្លេចណែនាំឱ្យប្អូនៗទី១២ ចុចចូលរួមក្នុងក្រុមតេឡេក្រាមនេះ ដើម្បីទទួលបានដំណឹងអាហារូបករណ៍លើជំនាញដែលពួកគេស្រឡាញ់។
ចុចចូលដើម្បីអានសៀវភៅ មគ្គុទ្ទេសក៍ ក្នុងការរើសជំនាញ និងសកលវិទ្យាល័យ សម្រាប់សិស្សថ្នាក់ទី១២ (២០២១) (REF: MOEYS) មានគ្រប់ជំនាញទាំងអស់។
ប្រភព : The Study Motivation.kh

Comments