ដើម្បីរាប់អានគ្នាបានយូរ

J
jackkuy22

ដើម្បីរាប់អានគ្នាបានយូរ
1- ពេលគេជួយយើង ត្រូវចេះសងគុណគេវិញ ទោះរាប់គ្នាយូរប៉ុណ្ណាក៏ដោយ កុំគិតថាអាងតែមិត្តជិតដឹត លែងប្រើពាក្យអរគុណ លែងប្រើពាក្យសុំទោស
2- ខ្ជីលុយគេ ពេលសងគេវិញ គិតការប្រាក់អោយគេផង នេះគេហៅមិត្តមានចិត្ត គេមិនចង់បានទេ តែធ្វើមនុស្សត្រូវចេះគិតគូរជំនួសគេ
3- កុំយូរៗជួបគ្នាម្តង ហារមាត់ឡើង ហេតុអីឯងអាក្រក់ម៉េស ហេតុអីធាត់ម៉េស ហេតុអីក្រម៉េស សំនួរបែបនេះ មិត្តចាស់ខានជួបគ្នាយូរមិនគួរសួរទេ
4- ចំណេះដឹងមិនមែនយកមកអួតទេ គឺយកមកចែករំលែក គេថាចាក់តែ 7 ភាគ និយាយអ្វីមួយត្រូវចេះទុកផ្លូវក្រោយអោយខ្លួនឯងផង កុំចេញមកអស់ពេក
5- និយាយរឿងខ្លួនឯងអោយគេស្តាប់ ត្រូវមើលទឹកមុខគេផង ពេលខ្លះគេគ្មានពេលស្តាប់ពាក្យយើងត្អូញត្អែរទេ។

Comments