រវាងធម៌ទើស ធម៌លើស ធម៌ខ្វះនិងពាក្យជួយឲ្យយល់ៈ
កិរិយាធម៌ទើសគ្មានក្តីមេត្តានៅក្នុងនោះទេ កិរិយាធម៌លើសក៏ក្រអឺតក្រទមវាយឬកដូចមានតែឯងម្នាក់ដែរ ទីបំផុតវាទាំងពីរក៏រលាយចូលគ្នាតែមួយ ដោយដាច់មេត្តា ហើយមានតែការស្អប់ខ្ពើមគុំគួនសងសឹកគ្នាតែប៉ុណ្ណោះ ។ ចំណែកធម៌ខ្វះ គឺជាធម៌ទន់ខ្សោយប៉ុន្តែរឹងជាងដែក សុខចិត្តងាប់ក្នុងភាពសោកសៅ ព្រោះងាប់ក្រឡាថាខ្លួនមិនដល់គេ ដូចវណ្ណៈទាសករដែលសម្លាប់ចិត្តឲ្យស្លាប់ស្តូកថា ជាតិនេះធ្វើយ៉ាងណាក៏នៅតែជាខ្ញុំកញ្ជះគេដដែលទេ ! ។ ចំណែកការនិយាយដោយមេត្តាចិត្ត គឺជួយឲ្យគេមានការយល់ដឹង ដែលគ្មានលក្ខណៈអូសទាញបង្ខិតបង្ខំឲ្យគេយល់ឃើញតាមខ្លួនឡើយ និយាយពន្យល់តែហេតុផលច្បាស់លាស់អស់ពីចិត្តពីថ្លើម និយាយហើយចប់ !គ្មានបន្សល់ស្លាកស្នាមរបួសផ្លូវចិត្តទាំងសងខាងសូម្បីតែបន្តិច ។

