មនុស្សដែលមានជោគជ័យ

J
jackkuy22

គេសិក្សាលើមនុស្សដែលមានជោគជ័យក្នុងពិភពលោក គេរកឃ់ើញថា
១- ចំណេះដឹងមាន៥%
២- ជំនាញ១៥%
៣- ការតសូ៌ព្យាយាម៨០%
ព្រោះហេតុនេះទើបព្រះពុទ្ធលោកដាស់តឿនក្នុងធម៌មានចំណែកក្នុងការត្រាស់ដឹងទាំង៣៧ប្រការ គឺត្រូវមានការព្យាយាម(វីរយៈ)ជាប់ជានិច្ច ។ មហាសេដ្ឋីគីមវូឈុងរបស់កូរ៉េខាងត្បូងបានចូលរៀនសាលាត្រឹមថ្នាក់ទី៤ មហាសេដ្ឋីធំៗភាគច្រើនសុទ្ធតែបោះបង់ចោលការសិក្សា មិនបានរៀនចប់វិទ្យាល័យផងទេ ។ មនុស្សល្អសុទ្ធតែមានការផ្លាស់ប្តូរយ៉ាងខ្លាំង គេមិនព្យាយាមស្លាប់ក្នុងក្តីមានះឡើយ ! កុំមានការភ័យខ្លាចក្នុងការផ្លាស់ប្តូរ ព្រោះទីបំផុតអ្នកគង់តែទទួលជោគជ័យទេ ! ។ មនុស្សគ្មានលទ្ធភាពរស់នៅនោះទេ បើគេមិនដែលបានជួបបរាជ័យ បើអ្នកគ្មានបរាជ័យ អ្នកគ្មានការព្យាយាមក្នុងការបង្កើតថ្មីនោះទេ ! ជីវិតបរាជ័យ គឺជាជីវិតដែលជួបបរាជ័យហើយគ្មានការតស៌ូ ថ្វីបើការលំបាកយើងត្រូវពុះពារឆ្លងកាត់ វាមិនដែលឋិតនៅរហូតនោះទេ វាត្រូវតែកន្លងផុត ហើយយើងក្លាយជាមនុស្សរឹងមាំ ! ត្រូវចេះអរគុណចំពោះការលំបាកដែលខ្លួនបានជួប មិនមែនត្រូវកើតទុក្ខឈឺចាប់ជាមួយការលំបាកនោះទេ ត្រូវប្រឹងរើបំរះដើម្បីធ្វើឲ្យជីវិតមានការកែប្រែ ! ។

Comments