ប្រសិនបើអ្នកចំណាយពេលយូរក្នុងការសិក្សា

J
jackkuy22

ប្រសិនបើអ្នកចំណាយពេលយូរក្នុងការសិក្សានិងការដាំដុះសមាធិដោយខ្លួនឯង អ្នកនឹងចូលទៅកាន់ពិភពអាថ៌កំបាំងនៃចក្រវាឡបាន តាមរយៈការធ្វើសមាធិអ្នកនឹងចូលទៅក្នុងពិភពនៃការយល់ដឹងដ៏អស្ចារ្យមួយ ។
អ្នកអាចជួបរឿងដែលមិនអាចនឹកស្មានដល់ ទទួលបានគំនិតនិងការរៀនសូត្រពីពិភពលោក ប៉ុន្តែប្រសិនបើអ្នកព្យាយាមប្រាស្រ័យទាក់ទងជាមួយអ្វីដែលអ្នកជួបប្រទះនោះគ្មាននរណាម្នាក់យល់ពីអ្នកទេ គ្មាននរណាម្នាក់ជឿលើអ្នកឡើយ មានតែគេសង្ស័យថាអ្នកមានជំងឺវិបល្លាសចិត្តតែប៉ុណ្ណោះ ! ។ កាលណាអ្នកដើរកាន់តែច្រើនលើផ្លូវនេះ អ្នកនឹងឋិតកាន់តែឆ្ងាយពីផ្លូវធម្មតានៃសង្គមមនុស្សហើយ ។ អ្នកអាចមើលឃើញការពិតប៉ុន្តែអ្នកនឹងមើលឃើញថា ប្រជាជនទូទៅគេចូលចិត្តស្តាប់អ្នកនយោបាយ អ្នកសំដែងរឿងកុហកនិងមន្តស្នេហ៍បោកប្រាស់ជាង​ ។
ប្រសិនបើអ្នកត្រូវបានគេស្គាល់ថា ជាអ្នកដើរតាមមាគា៌ព្រះពុទ្ធ មនុស្សអាចនឹងស្វែងរកអ្នក ប៉ុន្តែពួកគេកម្រនឹងស្គាល់អ្នកតាមការបង្រៀនរបស់ព្រះពុទ្ធណាស់ ព្រោះពួកគេជាមនុស្សដែលចង់បានតែលាភយសជាធម្មតា ។ ដើម្បីនិយាយទៅកាន់ពួកគេអំពីភាពអស្ចារ្យដែលអ្នកបានឃើញ ជាញឹកញាប់គឺដើម្បីចូលរួមក្នុងការលះបង់ភាពឥតប្រយោជន៍នៃការបកស្រាយខុសទៅតាមតណ្ហានៃលោកនេះតែប៉ុណ្ណោះ នោះហើយជាមូលហេតុដែលគេនិយាយថា អ្នកគឺជាមនុស្សដែលស្គាល់ការពិតតែមិនចេះនិយាយការពិត ។

Comments