ក្មេងតូចបីនាក់

J
jackkuy22

ក្មេងតូចបីនាក់
ក្មេងតូចជាងគេនិយាយ ខ្ញុំចង់ធំឲ្យបានឆាប់ណាស់!។កុមារម្នាក់ទៀតតប ឯងល្ងង់ណាស់!ការធំឡើងមិនមែនជារឿងល្អទេ ឯងត្រូវមានការហត់នឿយយ៉ាងខ្លាំង ត្រូវទៅរៀន ត្រូវរកសម្លៀកបំពាក់នំចំណី ក្នុងមួយឆ្នាំត្រូវស្វែងរកអាហារឲ្យបាន១១០០ពេលជាមធ្យមដើម្បីចិញ្ចឹមជីវិតនិងត្រូវរកគ្រឿងប្រើប្រាស់ផ្សេងៗដែលប្រែប្រួលទៅតាមអាយុថែមទៀត អូយ!គិតសព្វៗទៅអញមិនចង់ធំទេអាអើយ!។កុមារទីបីចងចីញ្ចើមហើយពោល ឯងមិនត្រូវមើលលោកនេះក្នុងផ្លូវមិនល្អដូច្នេះឡើយ ឯងជាមនុស្សឯអ្នកដទៃក៏ជាមនុស្ស ហេតុអីគេរស់នៅបានហើយយើងបែរជារស់នៅមិនបាន?គំរូល្អៗដែលពួកគេបានធ្វើ យើងធ្វើតាមតែគេទៅ ឯងមិនត្រូវនាំគ្នាខ្លាចជីវិតទេ មួយជំហានម្តងៗឯងនឹងបានជួបរឿងដែលត្រូវរីករាយជាច្រើនទៀត! ជីវិតគឺជាផ្លូវដែលមនុស្សត្រូវដើរគ្រប់គ្នាជៀសមិនផុត បើមិនដើរតាមផ្លូវនេះតើឯងដើរតាមផ្លូវណាវិញ?។ពេលខ្លះការគិតច្រើនពេកនាំឲ្យបរាជ័យវិញទេ ឯងស្គាល់សត្វម្រោមព្រះទេ វាមានជើងច្រើនណាស់ ពេលវាទៅផ្សារបានជួបគីង្គក់ៗឆ្ងល់ពេកសួរវាថា ជើងឯងច្រើនម្លឹងៗតើពេលឈានដើរត្រូវឈានជើងណាមុន ?ម្រោមព្រះដើរជិតមួួយជីវិតទៅហើយមិនដែលបានគិតពីរឿងនេះឡើយ ដល់មកនាំគិតស្រាប់តែទីទើៗក៏ដួលព្រូសបោកក្បាលទៅនឹងដីធ្វើមុខជូរហួញ! ឯងដឹងទេពេលខ្លះរស់តាមបែបសភាវះគតិក៏មានក្តីសុខម៉្យាងដែរ កុំនាំគ្នាគិតរឿងអត់ប្រយោជន៍ច្រើននាំតែក្រញាញ់ខួរកើតមហារីកចិត្តទេ!!។

Comments