សម័យដែលក្រុងរាជគ្រឹះកំពុងតែរុងរឿង

J
jackkuy22

សម័យដែលក្រុងរាជគ្រឹះកំពុងតែរុងរឿង ពេលនោះមេសាសនាធំៗបានចូលទៅផ្សព្វផ្សាយលទ្ធិសាសនាតែរៀងៗខ្លួន ម្នាក់ៗបានប្រកាសថា គឺខាងយើងទើបត្រឹមត្រូវ ដទៃទៀតមិនត្រឹមត្រូវទេ ខាងយើងទើបបានសុខ ដទៃទៀតមិនបានសុខទេ ! ហើយមានការលបកាប់សម្លាប់គ្នាមិនឈប់ឈរ សម្លាប់ដោយចំហរក៏មាន សម្លាប់ដោយការទំលាក់កំហុសដាក់គ្នាក៏មាន ។ ពេលនោះឯងព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ក៏បានចូលទៅប្រកាសផ្សាយពីការប្រៀនប្រដៅរបស់ព្រះមានព្រះភាគនឹងគេដែរ ព្រះសារីបុត្តឃើញហេតុបែបនេះលោកបាននិមន្តភិក្ខុដែលមិនសមគួរនឹងគង់នៅឲ្យចាកចេញ ព្រះអង្គគង់តែមួយអង្គឯងនៅក្រុងនោះ ។ ការពោលតែពាក្យពិតធ្វើឲ្យដាច់លាភសក្ការៈរបស់ពួកព្រាហ្មណ៍ ទីបំផុតមានព្រាហ្មណ៍ម្នាក់បានលីដងរែកសំងំនៅញ៉កផ្លូវចាំសំពងលោក ។ ព្រះសារីបុត្តនិមន្តមកដល់ ព្រាហ្មបានសំពងខ្នងនិងព្រះសីសៈលោកត្រាតែទប់ជំហរមិនបាន ព្រះសារីបុត្តជ្រមុញទៅមុខពីរបីជំហាន ! អ្នកស្រុកឃើញដូច្នេះក៏ស្រែកកងរំពងថា ឯងបានប្រហារព្រះអរហន្តយើងដោយដងរែក ! យើងនឹងប្រហារឯងដោយដុំថ្ម កណ្តាប់ដៃ អង្កត់អុស ! អ្នកស្រុកចោមរោមវាយព្រាហ្ម ព្រះសារីបុត្តលោកនិមន្តត្រឡប់មកវិញ ហើយត្រាស់ថា ៖ នេះមិនមែនជាទោសរបស់អាត្មា ក៏មិនមែនជាទោសរបស់ព្រាហ្មណ៍ គឺជាទោសរបស់វដ្តៈ អវិជ្ជានិងតណ្ហាជាមេបិសាចប្រចាំវដ្តៈនេះ ការដណ្តើមលាភគ្នា ជៀសមិនផុតពីការកាប់សម្លាប់ ! ដរាបណាអាត្មាមិនទាន់ចូលបរមនិព្វាន អាត្មានៅតែត្រូវទទួលរងការវាយដំ ការអារបំពង់ក ជាមិនខាន ! ។ សត្វលោករមែងបង្កពៀរនឹងគ្នា អារបំពង់កគ្នាទៅវិញទៅមកជាអនេកជាតិជាធម្មតា បើគេមិនរំងាប់ពៀរដោយការមិនចងពៀរ ! ។ ពេលនោះឯងអ្នកបានស្តាប់ជ្រះថ្លានឹងគាថាព្រះសារីបុត្ត មនុស្សនិងទេព្តារាប់សែនបានសម្រេចមគ្គផលព្រមៗគ្នា ! ។

Comments