ទូរសព្ទបំបែក

J
jackkuy22

ទូរសព្ទបំបែក

ទូរសព្ទអាចធ្វើឱ្យមនុស្ស ដែលនៅស្ថិតឆ្ងាយពីគ្នារាប់ពាន់យោជន៍អាចមើលមុខ សន្ទនា បង្កើតភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងសប្បាយ ហាក់ដូចជានៅជិតបង្កើយ។ ប៉ុន្តែទូរសព្ទក៏អាចធ្វើឱ្យមនុស្ស ដែលស្ថិតនៅកៀកជិតបង្កើយ ហាក់ដូចជានៅឆ្ងាយរវាងគ្នានិងគ្នាដូចជើងមេឃ បាត់បង់ភាពស្និទ្ធស្នាល សោះកក្រោះផងដែរ។ ចូរបែងចែកនៃការប្រើប្រាស់ទូរសព្ទរបស់លោកអ្នកឱ្យបានត្រឹមត្រូវ។

Comments