មនុស្ស ៤ ប្រភេទ

J
jackkuy22

មនុស្ស ៤ ប្រភេទ មិនគួរប្រគល់ការងារសំខាន់ៗឱ្យឡើយ បើយើងស្ថិតក្នុងចំណោមនេះ កុំឆ្ងល់ថា ហេតុអ្វីយើងរកលុយមិនសូវបាន មិនឡើងតំណែង ៖
១ - មនុស្សគ្មានស្មារតីធ្វើការ : ប្រដូចមនុស្សស្លាប់ គ្មានឆន្ទៈ គ្មានគោលដៅ គ្មានការប្រឹងប្រែង ឡេះឡោះ មកធ្វើការឱ្យតែឃើញមុខ រំខានការងារគេឯង។
២ - មនុស្សឈឺច្រើន : មានបញ្ហាសុខភាពជាប្រចាំ ខកខានការងារសំខាន់ៗ មកធ្វើការយឺត មកមួយថ្ងៃ ខានបីថ្ងៃជាដើម នាំឱ្យប៉ះពាល់ និងស្ទះការងារ។
៣ - មនុស្សល្ងង់ខ្លៅ : មនុស្សប្រភេទនេះ គ្មានប្រាជ្ញាគិតវែងឆ្ងាយទេ ចូលចិត្តប្រើហិង្សា ប្រើកម្លាំងដោះស្រាយបញ្ហា នាំឱ្យមានបញ្ហា និងប៉ះពាល់ការងារ។
៤ - មនុស្សមានអំនួត មិនស្តាប់គេឯង : មនុស្សប្រភេទនេះ ក្អេងក្អាងណាស់ អាងខ្លួនមានចំណេះ មើលស្រាលការងារ មើលស្រាលមនុស្សជុំវិញខ្លួន មើលស្រាលថ្នាក់លើខ្លួន ចូលចិត្តគិតថា មានតែខ្លួនឯងខ្លាំង បើអត់ពីខ្លួនទៅ គ្មានអ្នកណាអាចធ្វើការងារនេះបាន ឬគ្មានអ្នកណាអាចធ្វើវាឱ្យបានល្អដូចខ្លួនឡើយ។
✅ មនុស្សទាំង ៤ ប្រភេទខាងលើនេះ ចូលចិត្តច្រណែនគេឯង ដូច្នេះ ដើម្បីភាពរីកចម្រើនយូរអង្វែង យើងត្រូវមានស្មារតីទទួលខុសត្រូវ ស្គាល់ឋានៈខ្លួន មានឆន្ទៈ មានគោលដៅ ស្រលាញ់ការងារ ស្រលាញ់ក្រុមហ៊ុន ស្រលាញ់បុគ្គលិករួមអាជីព ចេះបន្ទាបខ្លួនស្តាប់គេឯង ចេះជួយជ្រុមជ្រែងការងារគ្នា គិតផលប្រយោជន៍រួមរបស់ក្រុមហ៊ុនជាធំ៕

Comments