ញុំកើតជំងឺធុញថប់អារម្មណ៍ ជំងឺទុក្ខព្រួយ ជំងឺភ័យខ្លាច យ៉ាងខ្លាំង។ លោកតា តើសមាធិ វិបស្សនា អាចជួយខ្ញុំបានដែរឬទេ?
ពិតប្រាកដណាស់ចៅ នេះហើយជាគោលបំណងនៃសមាធិ វិបស្សនា គឺជួយរំដោះអ្នកចេញផុតពីទុក្ខទាំងអស់។
ជំងឺធុញថប់ក្នុងអារម្មណ៍ ជំងឺទុក្ខព្រួយ គឺជាទុក្ខមួយធំណាស់ វាកើតមានដោយសារភាពមិនបរិសុទ្ធនៅទីយ៉ាងជ្រៅក្នុងខ្លួនរបស់អ្នក ហៅថាឧបាទានឬការប្រកាន់មាំ ។
ជាមួយនឹងការបដិបត្តិសមាធិ វិបស្សនា ភាពមិនបរិសុទ្ធទាំងនោះ នឹងចាប់អណ្តែតឡើងមកផ្ទៃខាងលើ រួចហើយវាក៏រលាយបាត់ទៅដោយសារសតិបញ្ញាដ៏បរិសុទ្ធរបស់យើង ។
ពិតប្រាកដណាស់ វាត្រូវការពេលវេលាណាចៅ មិនមែនធ្វើភ្លាមបានផលភ្លាមទេ គ្មានមន្តអាគម គ្មានអព្ភូតហេតុ គ្មានឥទ្ធិពលពិសេសណាមួយកើតឡើងដោយមិនត្រូវការពេលវេលានិងការព្យាយាមដោយខ្លួនឯងទេចៅ អ្នកផ្សេងគ្រាន់តែបង្ហាញផ្លូវឲ្យចៅប៉ុណ្ណោះ។ ចៅត្រូវតែដើរដោយខ្លួនឯង ត្រូវតែបដិបត្តិដើម្បីរំដោះខ្លួនចេញពីទុក្ខទាំងអស់ ។

