តាមសង្កេតក្នុងសង្គម មនុស្សមួយចំនួនតែងពាក់របាំងមុខជាច្រើនស្រទាប់។ ស្រទាប់មុខខ្លះធ្វើឱ្យយើងអាណិត ស្រទាប់ខ្លះទៀតធ្វើឱ្យយើងស្រឡាញ់ដើម្បីបានចូលមកអែបអបរណេបរណប ខ្លះទៀតធ្វើឱ្យយើងទន់ចិត្ត ដោយយំសោកបោកប្រាណម្ញ៉ិកម្ញ៉ក់បន្លំភ្នែក លាក់ពុត ខ្លះទៀតធ្វើឱ្យយើងគិតថាគេជាមនុស្សល្អ គួរជាទីទុកចិត្តដើម្បីទាញយកប្រយោជន៍។ មនុស្សដែលមានស្រទាប់មុខច្រើនជាមនុស្សគួរឱ្យខ្លាចរអា ខ្ពើមរអើមគួរចៀសវាង ដើម្បីការពារភាពអន្តរាយដល់ខ្លួន។

