កុំខ្លាចត្រឹមតែភាពខុសគ្នារបស់មនុស្ស អ្វីដែលត្រូវខ្លាចគឺយើងមិនព្រមអភិវឌ្ឍកែប្រែផ្លាស់ប្តូរខ្លួនឯងឲ្យបានល្អឯណេះទេ ! ។ ទម្លាប់អាក្រក់តែងព្យាយាមបង្កើតឧបសគ្គឲ្យដល់ជីវិតខ្លួនឯងទេ កុំស្មុគស្មាញច្រើន អ្វីមិនល្អលះចោលឲ្យអស់ទៅ ! ។ សុវត្ថិភាព - ក្តីស្រឡាញ់ ការអាណិតអាសូរ - ភាពស្មោះត្រង់ - ក្តីសង្ឃឹម - ការយល់ដឹង - ការបដិបត្តិធម៌ សុទ្ធតែជាគ្រឿងផ្សំរបស់ជីវិតទាំងអស់ ។ អ្នកខ្លះព្រោះតែការលំបាកត្រូវបោះបង់ចោលវាឥតស្តាយស្រណោះ អ្នកមិនត្រូវបោះបង់ចោលវាជាដាច់ខាត ត្រូវខិតខំអភិវឌ្ឍវាឡើង ! ។

