អំពើល្អជួយឲ្យ
១-មានក្តីសុខក្នុងការរស់នៅ។
២-មិនមានវិប្បដិសារីយ៍នៅពេលជិតស្លាប់ បដិសន្ធិនៅសុគតិភព។
៣-ជៀសផុតពីអកុសលវិបាក។
៤-ជួយឲ្យចិត្តឆាប់បរិសុទ្ធ ចិត្តងាយចុះស្ងប់ក្នុងការបដិបត្តិធម៌។
៥-ជាហេតុជិតនៃព្រះនិព្វាន។មានត្រឹមសីល៥ ហើយធ្វើសមាធិទៀងទាត់រាល់ថ្ងៃដោយមិនចង់បានអីពីសមាធិ រួចហើយយកសតិតាមសង្កេតមើលធម្មជាតិកើតរលត់ក្នុងកាយក្នុងចិត្តឲ្យបានច្បាស់ប្រាកដ នេះហើយហៅថាសមាធិត្រឹមត្រូវក្នុងពុទ្ធសាសនា ។ តែបើចង់ឃើញផលខ្ពស់ជាងនេះត្រូវឡើងទាំងសីល ឡើងទាំងសម្រួមកាយវាចាចិត្តនិងអាហារ។

