ពួកគេមានគំនិតបាក់ផ្នត់របស់ពួកគេរួចទៅហើយ

J
jackkuy22

គ្មានអ្នកណាអាចពន្យល់យកឈ្នះមនុស្សមានះប្រកាន់គំនិតអវិជ្ជមានបានទេ អស់យ៉ាងពួកគេត្រឹមតែធ្វើជាស្តាប់ រួចហើយគេពេញចិត្តធ្វើតាមគំនិតរបស់គេដដែលទេ ។ ពួកគេមានគំនិតបាក់ផ្នត់របស់ពួកគេរួចទៅហើយ ចង់អ៊ុតពន្លាយ៉ាងណាក៏មិនបានត្រង់ល្អដែរ គេឆ្ងាញ់ គេផ្អែមនឹងគំនិតរបស់ខ្លួន ការដាស់តឿនបានត្រឹមតែធ្វើឲ្យគេធុញថប់តែប៉ុណ្ណោះ ! ភាពស្ងប់ស្ងាត់គឺល្អបំផុតដើម្បីឆ្លើយតបទៅនឹងភាពមានះប្រកាន់របស់គេ ។ ទើបព្រះពុទ្ធត្រាស់ថាៈ
១- សត្វលោករមែងប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ។
២- កម្មអ្នកណាធ្វើអ្នកនោះទទួលទេ ។
៣- កម្មមិនវង្វេងម្ចាស់ជាដាច់ខាត មានហេតុទើបមានផល ផលមិនដែលកើតប្រាសចាកហេតុឡើយ ។

Comments