ច្បាប់កម្ម

J
jackkuy22

តាមពិតទៅវាមានការជជែកគ្នាយ៉ាងខ្លាំងតាំងពីជំនាន់ពុទ្ធកាល ពីច្បាប់កម្ម ប៉ុន្តែទស្សនះទាំងអស់ត្រូវបានបំព្រួញមកតែពីរទេ គឺ កម្មជាអំណាចអាទិទេព(សាសនាផ្សេង) និង កម្មជាអំណាចធម្មជាតិ(ព្រះពុទ្ធ) ការយល់ស្របពីជីវិតអតីតនិងជីវិតអនាគតក្រោយពីស្លាប់មានដូចគ្នា ខុសគ្នាតែគោលដៅរបស់វា ទៅនរកបើមិនជឿព្រះ ទៅនៅជាមួយព្រះបើព្រមជឿ(សាសនាផ្សេង) ទៅនរកបើធ្វើអាក្រក់ ទៅឋានសួគ៌បើធ្វើល្អ លែងកើតទៀត បើមិនធ្វើអាក្រក់ ធ្វើតែល្អមិនជាប់ប្រកាន់(ពុទ្ធសាសនា)។ ពុទ្ធបរិស័ទដែលនៅមិនទាន់អស់ចំងល់ស្រពិចស្រពិលនៅត្រង់ថា អំពើអាក្រក់នៅតែជួបផលល្អ អំពើល្អបែរជាជួបផលអាក្រក់ រកកលចង់ខឹងព្រះពុទ្ធនេះហៅថាការធ្វើកម្មសលាយខ្មៅ ដែលហុចផលពិបាកគិតព្រោះយើងមិនមែនជាពុទ្ធវិស័យ ។ ដរាបណាកម្លាំងកម្មនៅមិនទាន់អស់ឥទ្ធិពល ការកើតនឹងការទទួលផលនៅតែមាន (ពន្យល់ក្នុងបដិច្ចសមុប្បាទ)។ សក្តានុពលរបស់កម្មដែលជាគ្រឿងផលិតអស់ទៅ ទើបកម្លាំងកម្មសាងរូបកាយនិងជីវិតត្រូវបានបញ្ចប់ សូម្បីអាយុមិនទាន់ចាស់ផងក៏មាន(នេនជាអរហន្ត)។ ការបញ្ចប់ជាបណ្តោះអាសន្ននៃបាតុភូតបណ្តោះអាសន្ន មិនមែនជាការសូន្យដោយពេញលេញនៃជីវិតនោះទេ បើឋាមពលកម្មមិនទាន់ត្រូវបានបំផ្លាញនៅឡើយ ។ បញ្ញត្តិនិងបរមត្ថជួបជុំគ្នាតែមួយនៅត្រង់កម្មនេះហើយ គឺឋាមពលដើមនៃវិញ្ញាណដែលជាកំសួលឬចំហាយនៃកម្លាំងកម្មតៗគ្នា ចំពោះសំណួរថា ព្រះពុទ្ធសម្តែងធម៌ដូចម្តេចត្រឡប់ត្រឡិន ម្តងមាន(បញ្ញត្តិ)ម្តងគ្មាន(បរមត្ថ)? ព្រះពុទ្ធឆ្លើយតបយ៉ាងខ្លីថា មានឬគ្មានសុទ្ធតែជាការពិត ដែលទាក់ទងគ្នាដោយសារគំនិត ! (ការគិតនាំឲ្យមានការសាងកម្ម នាំឲ្យមានរូបនិងការរលត់រូប ចិត្តសាងលោក)។ Descartes(1641) ទីបំផុតបាននិយាយថា I think therefore I am ! (ខ្ញុំគិត ព្រោះហេតុនេះវាគឺជាខ្ញុំនេះឯង ! បញ្ញត្តិក៏មានខ្ញុំ បរមត្ថក៏មានខ្ញុំ(ចិត្ត ចេតនាក្នុងមនោសញ្ចេតនាហារ ដែលនាំឲ្យមានការពូនផ្តុំកកើតនេះឯង ) ។ 

Comments