លោកនេះវិនាសទៅដោយសារអ្វី?

J
jackkuy22
 
១- លោកនេះវិនាសទៅដោយសារកម្ម(កម្មន្តរាយៈ) ឬ ច្បាប់ធម្មជាតិ ឬ ដោយគ្រោះធម្មជាតិ ។ កម្មៈក្នុងទីនេះដៅសេចក្តីដល់ ច្បាប់អន្តរកម្មដែលមានចំពោះភពនិងភព តារានិងតារា តារានិងភព ដែលបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រដែលជាតារាវិទូសម័យថ្មីកំពុងតែនាំគ្នាជ្រមុញជ្រមកសិក្សាពីប្រហោងខ្មៅ(Black holes )និងរលកទំនាញ(Gravitational waves )ដែលអាចលេបផែនដីបាន នៅពេលដែលផែនដីធ្វើគោចរទៅក្បែរវា ។
២- លោកនេះអន្តរាយព្រោះតែកិលេសសត្វលោក(កិលេសន្តរាយ) សម័យណាលោភៈកើនឡើងខ្លាំងផែនដីនឹងត្រូវវិនាសដោយសារភ្លើង ទោសៈកើនឡើងខ្លាំងផែនដីនឹងត្រូវវិនាសដោយសារទឹក មោហៈកើនឡើងខ្លាំងផែនដីនឹងត្រូវវិនាសដោយសារខ្យល់ ។
៣- លោកនេះវិនាសទៅដោយសារតែការមានះប្រកាន់លើការយល់ឃើញរៀងៗខ្លួន(ឧបវាទន្តរាយ) ការអន្តរាយព្រោះតែការយល់ឃើញថាគំនិតខ្លួនត្រូវ សាសនាខ្លួនល្អជាងគេ បើកយុទ្ធនាការលុបបំបាត់ការយល់ឃើញផ្ទុយគ្នាជាដើម ។
៤- លោកនេះវិនាសព្រោះតែវិបាកកម្ម(វិបាកន្តរាយ) ការកើតឡើងនៃពពួកសត្វតិរិច្ឆានកាចៗ ឬ មេរោគកាចៗ ដោយសារតែមនុស្សនាំគ្នាធ្វើឲ្យខូចបរិដ្ឋានផែនដី។
៥- លោកនេះវិនាសទៅព្រោះអស់គំនិតយល់ត្រូវៈ ដោយសារបរិស័ទទាំងអស់នាំគ្នាមានគំនិតក្លែងបន្លំក្នុងសាសនា (អាណាវិតិក្កអន្តរាយ)ភិក្ខុក្នុងសាសនាតាំងចិត្តក្លែងបន្លំ ព្រោះតែតណ្ហា ។ សារុបមកលោកនេះមិនតាំងនៅយូរប៉ុន្មានឡើយ អ្នកឃើញភ័យក្នុងវដ្តៈត្រូវរូតរះបំពេញកិច្ចប្រតិបត្តិក្នុងធម៌វិន័យឲ្យបានត្រឹមត្រូវល្អ ដើម្បីបញ្ចប់សំសារទុក្ខរបស់ខ្លួនឲ្យបានឆាប់ចុះ ! ។ យើងមិនអាចធ្វើឲ្យលោកនេះស្ងប់ស្ងាត់បានទេ មានតែធ្វើខ្លួនឯងឲ្យស្ងប់ប៉ុណ្ណោះទើបជាការស្រេច ! ។
No photo description available.

Comments