+ជំងឺរលាកឆ្អឹងត្រចៀក Mastoidនិងវិធីព្យាបាល
-ការរលាកឆ្អឹងMastoidវាបង្កពីបាក់តេរី Pneumococcusដែលរស់នៅត្រចៀកច្រមុះបំពង់កនិងបាក់តេរី
Pseudomonas aeruginosa Hemophilus influenzaeតែរការរលាកនេះកើតឡើងពីការរលាកត្រចៀកកណ្តាលស្រួចស្រាវ
ចំពោះកុមារដែលមិនបានទទួលការព្យាបាលទាន់ពេលឬមិនត្រឹមត្រូវហើយសម្រាប់មនុស្សចាស់ឬវ័យចាប់ពី៣០ឆ្នាំឡើងទៅMastoiditisកើតពីការរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃឬអំបៅអំបែកតែរអ្នកដែលងាយនឹងរងការរលាកត្រចៀកកណ្តាលរួមមានអ្នកជំងឺរលាកសាច់បំពង់កផ្នែកខាងក្រោយធ្វើឲ្យរលាកត្រចៀកកណ្តាលអាចឆ្លងបន្តទៅMastoidនិងអ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃងាយធ្វើឲ្យខ្ទុះឬសម្បោរហូរធ្លាក់ទៅក្នុងបំពង់កឡើងដល់ត្រចៀកផងដែរ។
-ការព្យាបាលធ្វើឡើងបន្ទាប់ពីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយសម្រាប់ដំណាក់កាលទី១ជាការរលាកMastoidស្រួចស្រាវឬនៅថ្មីៗគ្មាននូវផលវិបាកធ្ងន់ធ្ងរអ្នកជំងឺត្រូវព្យាបាលដោយប្រើថ្នាំរួមផ្សំជាមួយអង់ទីប៊ីយ៉ូទិកទំនើបតាមប្រភេទមេរោគដែលបានរកឃើញតែរអំឡុងពេលព្យាបាលគ្រូពេទ្យវាយតម្លៃនៃការព្យាបាលរួចបើអ្នកជំងឺហាក់មិនធូរស្រាលដោយការព្យាបាលថ្នាំទេគឺការវះកាត់តែរការវះកាត់ធ្វើឡើងនៅតំបន់Mastoidខាងក្រោយដើម្បីយកចេញផ្នែកដែលរលាកហើយប្រើប្រាស់ថ្នាំបន្តទើបអាចជាសះស្បើយផងដែរ។

