ជំងឺបាក់ទឹកចិត្តនិងរបៀបជួយដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត
សព្វថ្ងៃនេះជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះឡើយ។អ្នក ដែល មាន ជំងឺ បាក់ទឹកចិត្ត តែងតែសោកសៅ អស់សង្ឃឹម ឯកោ និង បាត់បង់ ចំណាប់ អារម្មណ៍ ទៅ លើ អ្វី ដែល ពួក គេ ធ្លាប់ ចូល ចិត្ត ។ អារម្មណ៍ ទាំង អស់នេះ អាច រំខាន ដល់ សមត្ថភាព របស់ ពួក គេ ក្នុង ការ មានដំណើរ ការ ត្រឹមត្រូវ និង មាន ផល ប៉ះពាល់ យ៉ាង ខ្លាំង ដល់ការស់នៅ។ជំងឺនេះមានរោគសញ្ញា៖
+ ផ្នែករាងកាយ
_ ឈឺចាប់ពេញរាងកាយ
_ ឆាប់អស់កម្លាំង
_ ឈឺក្បាល
_ វិលមុខ។
_ ប្រព័ន្ធរំលាយអារហារចុះខ្សោយ
+ ផ្នែកអារម្មណ៍
_ មានអារម្មណ៍ឯកា
_ រវើរវាយ
_ គ្មានកម្លាំងចិត្តក្នុងខ្លួន
_ ម៉ួរម៉ៅឆាប់ខឹង
_ គ្មានកម្លាំងចិត្តធ្វើអ្វីទាំងអស់។
+ ផ្នែកការគិត
_ មានគំនិតអវិជ្ជមាន
_ ភ្លេចភ្លាំង
_ ពិបាកផ្ចង់អារម្មណ៍
_ ពិបាកសម្រេចចិត្ត
_ ពិបាកនៅក្នុងខ្លួន។
+ រោគសញ្ញារផ្នែកអកប្បកិរិយា
_ ពិបាកគេង
_ មិនឃ្លានអារហារ
_ ការសិក្សាធ្លាក់ចុះ
_ ចូលចិត្តសំងុំតែម្នាក់ឯង។
+ របៀបជួយដល់អ្នកជំងឺបាក់ទឹកចិត្ត
_ លើកទឹកចិត្តហើយឲ្យគាត់និយាយពីបញ្ហាររបស់គាត់ចេញមក
_ ស្តាប់ដោយយកចិត្តទុកដាក់ដោយមិនរិះគន់ មិនវិនិឆ្ឆ័យស្វែងយល់ពីការលំបាករបស់គាត់
_ នៅក្បែគាត់រឺឲ្យនណាម្នាក់នៅជាមួយគាត់កុំឲ្យគាត់នៅតែម្នាក់ឯង
_ តាមដានពីស្ថានភាពរបស់គាត់ស្វែងរកអ្នកជំនាញរឺជំនួយផ្សេងៗ
_ ណែនាំឲ្យគាត់ធ្វើលំហាត់ប្រាណនិងសម្រាកឲ្យបានគ្រប់គ្រាន់
_ ស្វែងរកអ្នកព្រឹក្សាផ្នែកផ្លូវចិត្តបើក្នុងករណីចំបាច់។

