ចងចិត្តឲ្យនៅជាប់ជាមួយខ្លួន

J
jackkuy22

ក- ចងចិត្តឲ្យនៅជាប់ជាមួយខ្លួន ឲ្យវាតាំងនៅក្នុងបច្ចុប្បន្នជានិច្ច ឲ្យវានៅជាមួយឥរិយាបទនិងខ្យល់ដង្ហើម (តាមបញ្ជូនចិត្តដឹងឥរិយាបទកំរើក)។
ខ- ពិចារណាដើម្បីទទួលស្គាល់ការពិតដែលខ្លួនបានជួប កុំតឹងតែងចំពោះខ្លួនឯងខ្លាំងពេក អ្វីៗមិនសុទ្ធតែបានដូចចិត្តយើងចង់នោះទេ ។ កុំជាប់ជំពាក់ពេក កុំទើសចិត្តពេក ។
គ- យកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ហើយផ្សាយសេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងពពួកញាតិផង ។ មនុស្សទាំងអស់មិនដូចគ្នាទេ ការចង់ឲ្យមនុស្សមានចិត្តដូចគ្នា ឬ ចង់ឲ្យគេដូចយើងគឺជាកំហុសមួយធំណាស់ (វាមិនព្រមធ្វើដូចចិត្តអញ អញ្ចឹងបានអញចេះតែខឹងវា) ដូងមិនអាចដូចស្លាបានឡើយ ។

Comments