មនុស្សមានជោគជ័យតែងតែស្វែងរកមធ្យោបាយ

J
jackkuy22

មនុស្សមានជោគជ័យតែងតែស្វែងរកមធ្យោបាយ ដើម្បីរៀបចំការគិតរបស់ខ្លួនជានិច្ច វិធីរៀបចំការគិតដែលពោរពេញទៅដោយគំនិតវិជ្ជមាន គឺសមាធិនិងការហាត់ប្រាណ ដើម្បីភ្ញោចឲ្យខួរក្បាលបញ្ចេញសារជាតិជីវៈគីមីឈ្មោះ Endorphin ជួយឲ្យខួរក្បាលមានអារម្មណ៍ធូរស្រាលនិងបំផុសគំនិតវិជ្ជមាន ។ អ្នកត្រូវជួយកែសំរួលការចងចាំ រឿងណាដែលអ្នកគិតទៅថាវាជារឿងល្អរឿងមានប្រយោជន៍ អ្នកត្រូវបញ្ជាឲ្យខួរក្បាលចងចាំទុកឬតាំងចិត្តចងចាំ(វាជាកម្លាំងជំរុញចិត្តឲ្យខួរក្បាលយកចិត្តទុកដាក់កូពីដាក់មេម័រីរបស់វា) បើរឿងណាដែលអ្នកគិតថាវាជារឿងអត់ប្រយោជន៍ អ្នកតាំងចិត្តបំភ្លេចវាចោលទៅ នោះខួរក្បាលនឹងCancel រឿងនោះចោលវិញជាមិនខាន។ ខួរក្បាលគឺជាអ្នកប្រឌិតដ៏វៃឆ្លាត ពេលខ្លះវាជួយអ្នក តែពេលខ្លះវាក៏បំផ្លាញអ្នកយ៉ាងចាស់ដៃផងដែរ ខួរក្បាលអាចផ្លាស់ប្តូរការចងចាំរបស់អ្នកបានដោយស្វ័យប្រវត្តិ ដូច្នេះវាមានអានុភាពបញ្ជូនអ្នកទៅកាន់ទិសដៅដែលអ្នកចង់បានជាមិនខាន ! សូមតែអ្នកមានគោលដៅហើយព្យាយាមធ្វើឲ្យបានល្អតែប៉ុណ្ណោះ ! ច្បាប់ចក្រវាឡនឹងចូលរួមជាមួយអ្នកជាមិនខាន ! ។

Comments