សួនគំនិត
១-ភាពស្និទ្ធស្នាលដែលពោរពេញដោយការគោរពគឺស្ដាប់អ្នកដទៃនិយាយហើយបើមានចម្ងល់ចាំសាកសួរដោយអាកប្បកិរិយាថ្លៃថ្នូរ។
២-ជីវិតមិនអាចដួលរលំងាយនោះទេ បើយើងមិនរត់ចោលការលំបាក ជោគជ័យនឹងវិលត្រឡប់មកជាថ្មីឱ្យតែមានការចាប់ផ្ដើមត្រឹមត្រូវ ។ សម្រេចចិត្តចាប់ផ្ដើមឥឡូវនេះអ្នកនឹងបោះជំហានឆ្ពោះទៅមុខ ជាមួយភាពរលូនដោយការព្យាយាមនិងជំនឿចិត្ត !។
៣-នៅពេលយើងធ្វើ វាពិតជាមានភាពហត់នឿយ ពេលខ្លះវាមានទាំងការឈឺចាប់ថែមទៀតផង ! កុំបារម្ភអីព្រោះមេរៀនជីវិតជាច្រើនសុទ្ធតែបង្រៀនយើងឲ្យឆ្លងកាត់ការឈឺចាប់ដើម្បីឆ្ពោះទៅរកភាពរឹងមាំយ៉ាងនេះឯង ។

