ទស្សនៈដែលថា និព្វានបើមានអ្នកធ្វើ មានអ្នកបាន មានអ្នកដល់ គឺជាមិច្ឆាទិដ្ឋិ ។ ទស្សនៈនេះដូចជារារាំងកិច្ចបដិបត្តិ យល់ផ្ទុយពីពុទ្ធដីកា ដែលក្នុងបិដកកន្លែងណាក៏ត្រូវមានការព្យាយាមធ្វើឲ្យម៉ត់ចត់ដែរ ព្រោះវាជាការចេញដំណើរ មិនមែននិយាយពីការបានដល់ហើយនោះទេ គំនិតខាងលើនេះមើលមិនទាន់គ្រោះថ្នាក់ណាស់ ជាមិច្ឆាវិមុត្តិ(ជាការរួចផុតខុស)។សូមឲ្យសត្វកំពុងរកទីកើតក្តី កើតហើយក្តី កំពុងរស់នៅទាំងចិត្តល្អចិត្តអាក្រក់ក្តី អ្នកដែលបានលាលោកនេះទៅហើយក្តី សត្វក្នុងភពបី ទាំងបុថុជ្ជននិងអរិយជន សូមបានក្តីសុខ សូមរក្សាខ្លួនជាសុខ កុំបៀតបៀនគ្នា សូមមានសម្មាទិដ្ឋិចំពោះព្រះនិព្វានកុំបីខាន !

