សមាធិត្រូវតែមានការផ្តោតសតិយ៉ាងមុតមាំក្នុងការអនុវត្តរបស់ខ្លួន មុនពេលដែលបញ្ញាអាចកើតឡើង ។ ការផ្តោតសតិត្រូវបានប្រដូចទៅនឹងការបើកកុងតាក់ឲ្យមានពន្លឺ ហើយបញ្ញាប្រៀបប្រដូចទៅនឹងពន្លឺដែលលេចចេញជាលទ្ធផល។ ប្រសិនបើគ្មានកុងតាក់ទេ នោះក៏គ្មានពន្លឺដែរ ។ ដូចគ្នាដែរ ការផ្តោតសតិគឺដូចជាចានទទេ ហើយបញ្ញាគឺដូចជាអាហារដែលអ្នកដាក់ក្នុងចាននោះ បើគ្មានចានទេ ក៏គ្មានកន្លែងដាក់ម្ហូបដែរ។ សតិមាំទើបបញ្ញាខ្លាំង !

