មនុស្សវៀចវេតែងទទួលផលពីចិត្តវៀចវេរបស់ខ្លួន

J
jackkuy22

មនុស្សវៀចវេតែងទទួលផលពីចិត្តវៀចវេរបស់ខ្លួន
មានមេជាងសំណង់ម្នាក់មានលេខាពូកែបោកប្រាស់គេ ពេលបានប្រាក់ក៏ត្រូវរូវគ្នាចែកប្រាក់គ្នាចាយតែរហូត។ថ្ងៃមួយមេជាងបានឲ្យលេខាសាងសង់ផ្ទះមួយឲ្យបានស្អាតហើយគាត់ចេញទៅបរទេស លេខាបានលួចសុីថ្លៃឥវ៉ាន់អស់ជាងពាក់កណ្តាលកិបកេងចាយវាយជាមួយកូនប្រពន្ធម៉ាអស់ដៃ ។ ពេលលោកប្រធានមកវិញគាត់បានហៅលេខាឲ្យទៅហូបបាយជាមួយគាត់និយាយថា៖ ផ្ទះនោះឯងសង់រួចហើយនៅ?រួចស្រេចហើយលោក(គាត់តប) ឯងរស់នៅជាមួយអញ តើអញបានថែទាំឯងបានល្អទេ?(លោកសួរ)ល្អតើលោក(លេខាតប) អើហ៍!តាមពិតផ្ទះដែលសង់នោះគឺអញចែកឲ្យឯងរស់នៅសម្រាប់ពេលចាស់ ឯងទទួលយកចោះ!។លេខាភ្ញាក់ព្រើតហើយលាន់មាត់ បើអញ្ចឹងម៉េចមិនប្រាប់មុនលោកម្ចាស់ ! ។ ហ្អះ!មានការអីឬ? បាទ អត់អីទេលោក។ទីបំផុតមនុស្សអាក្រក់តែងទទួលផលបាបពីទង្វើរបស់ខ្លួនជានិច្ច ! លេខាទទួលបានផ្ទះមួយដែលសូម្បីតែខ្លួនឯងក៏មិនហ៊ានស្នាក់នៅ បើលក់ក៏ខាតបង់ប្រាក់អស់ជាច្រើន។បុណ្យបាបតបស្នងមិនរើសមុខឡើយ អ្នកណាធ្វើ អ្នកនោះទទួល ! ។ ទៀងមួយមិនទៀងប្រាំ៖
ទៀងមួយគឺ កើតឡើងហើយទៀងតែស្លាប់ទៅវិញ
មិនទៀងប្រាំ គឺមិនទៀងដោយពេលវេលាមិនដឹងស្លាប់ព្រឹកឬថ្ងៃឬយប់ មិនទៀងដោយអាយុ មិនដឹងត្រូវស្លាប់ក្នុងអាយុប៉ុន្មាន មិនទៀងដោយទីកន្លែង មិនដឹងត្រូវស្លាប់ក្នុងទឹកឬលើគោកឬលើអាកាស មិនទៀងដោយហេតុផ្សេងៗចោរបាញ់ ចោរកាប់ អគ្គីភ័យ រន្ទះបាញ់
មិនទៀងដោយស្លាប់ស្រួលឬស្លាប់ពិបាក ស្លាប់ដោយពេញចិត្តឬដោយខកបំណង។សូមសាធុសប្បុរសមេត្តាគន់គិតពិចារណាតាមការគួរ ព្រោះជាវិធីយកឈ្នះក្តីស្លាប់ដោយចិត្តជ្រះថ្លាទាន ! ។

Comments