+ការកើតជំងឺរលាកតម្រងនោមស្រួចស្រាវនិងវិធីព្យាបាល
- តម្រងនោម មានតួនាទីសំខាន់ក្នុងការចម្រោះជាតិពុលនានានៅក្នុងរាងកាយរបស់អ្នកហើយបើថែទាំមិនបានល្អទេ វាក៏
អាចកើតជំងឺផ្សេងៗ ប៉ះពាល់ដល់ដំណើរការរបស់តម្រងនោមដូចជាឆ្លងរោគ ឬ រលាកតម្រងនោមរហូតឈានដល់រលាកស្រួច ស្រាវក៏មាន បើតាមមន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយឲ្យដឹងថាជំងឺរលាកតម្រងនោមស្រួចស្រាវ ភាគច្រើនកើតលើស្ត្រីជាង បុរសនៅក្នុងចំណោមអ្នកជំងឺ ៥ នាក់ មាន ៤ នាក់ ជា ស្ត្រីហើយនៅក្នុងជីវិតនៃការរស់នៅគឺ ៣០%នៃ ស្ត្រីអាចប្រឈមមុខនឹង ជំងឺនេះផងដែរ។
-វិធីព្យាបាល
ការព្យាបាលដោយប្រើថ្នាំផ្សះភាគច្រើនត្រូវពឹងផ្អែកលើលទ្ធផលបណ្ដុះមេរោគខាងលើតាមរយៈពេលនៃការព្យាបាលអាចប្រែប្រួល ២-៤ សប្ដាហ៍ ឬអាចលើសនេះតែរបើអ្នកជំងឺមានបញ្ហារលាកតម្រងនោមស្រួចស្រាវគឺចាំបាច់ត្រូវតែសម្រាកនៅមន្ទីរពេទ្យដើម្បី ងាយស្រួលដល់ការព្យាបាលនិង តាមដានស្ថានភាពជំងឺផងដែរ។

