
ជាធម្មតា មេរោគរលាកថ្លើមប្រភេទB ត្រូវការប្រូតេអ៊ីន 3ប្រភេទដើម្បី បង្កើតជាមេរោគនេះបាន។ ប្រូតេអីននេះមានដូចជា ស្នូល ( core ) , សំបក (surface ) និង “e " ឬ HBeAg antigen។ ប៉ុន្តែមេរោគថ្លើមB ខ្លះ អាចបង្កើតខ្លួនឯងបានដោយគ្មាន e antigen។ នេះហៅថា រលាកថ្លើមប្រភេទបេដែលមាន HBeAg អវិជ្ជមាន។
>>មានប្រមាណជា 40% នៃមនុស្សពេញវ័យគឺមានជំងឺរលាកថ្លើមបេរាំរ៉ៃដែលមាន HBeAg negative។ លក្ខណៈនេះគឺអាចពិបាកព្យាបាលបន្តិច។ វេជ្ជបណ្ឌិតនិងធ្វើការព្យាបាលចំពោះអ្នកជំងឺណាដែលមាន HBeAg negative ហើយមានចំនួនមេរោគលើសពី 2000 IU / ml ទោះបីជាអត់មានជាតិពុល ( Transaminase ) ក្នុងថ្លើមកើនឡើងក៏ដោយ។
>>ចំពោះអ្នកដែលធ្លាប់ព្យាបាលរលាកថ្លើម B ពីមុនមកហើយមិនចះុមេរោគឬសាំុជាមួយថ្នាំនោះថ្នាំប្រឆាំងមេរោគពពួក entecavir និងtenofovir គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្ថយចំនួនមេរោគរលាកថ្លើម B ( ប្រហែល 90% ) និងអាចបញ្ឈប់ការបំផ្លាញសាច់ថ្លើម (បានរហូតច្រើនជាង75% និងធ្វើឲ្យកំរិតជាតិពុល(Transaminase ) មកធម្មតាវិញ) ។
>>ថ្នាំចាក់ pegylated interferon ដែលត្រូវចាក់ជារៀងរាល់សប្តាហ៍ហើយត្រូវចាក់ត្រឹម 48 សប្តាហ៍រឺក៏យូរជាងនេះនោះ ឃើញថាវាមានប្រសិទ្ធភាពបន្ថយចំនួនមេរោគ បានតែ 19% ហើយអាចកាត់បន្ថយការខូចខាតថ្លើម និងធ្វើឲ្យកំរិតជាតិពុលមកធម្មតា បាន 59%តែប៉ុន្នោះ ។
***អ្វីខ្លះដែលអ្នកជំងឺដែលមានរលាកថ្លើម B ហើយមាន HBeAg negative គួរតែធ្វើតេស្តឈាមរកមើល ៖

