សំយោគមតិៈ បើអ្នកព្យាយាមយកឈ្នះអវិជ្ជានិងតណ្ហារបស់អ្នកបាន អ្នកនឹងក្លាយជាបុគ្គលគំរូនៅក្នុងលោក ហើយបានទទួលការគោរពស្រឡាញ់ពីមនុស្សទូទៅផងដែរ តែបើអ្នកសាងភាពក្លែងក្លាយដោយការពុតត្បុតនោះអ្នកជាបុគ្គលអាក្រក់បំផុតនៅក្នុងលោក នឹងត្រូវគេថ្កោលទោសជាមិនខាន។ បើអ្នកបានជាចាញ់បោកតណ្ហារបស់ខ្លួនឯងហើយ ចូរចេះរស់នៅជាមួយចំណងរបស់ខ្លួនឲ្យបានល្អ ! ចេះរីករាយជាមួយវាដោយបញ្ញា ខ្លះក្រោយពីការតស៌ូយ៉ាងលំបាកបានជួបជុំគ្នាហើយបែរជាធុញទ្រាន់នឿយណាយ ប្រមាទមើលងាយការតស៌ូរបស់ខ្លួនឯង ស្ទើរមិនគួរឲ្យជឿ ! ។ ចាំណា ! គោលដៅជីវិតគឺជាការស្វែងរកភាពរីករាយទេ បើយើងដឹងថាធ្វើអ្វីនាំឲ្យបាត់បង់ភាពរីករាយ តើយើងខំធ្វើវាធ្វើអី ? ជួបស្រឡាញ់ក៏ទុក្ខ ជួបស្អប់ក៏ទុក្ខ បើបានជួបអ្វីហើយ មិនចាំបាច់មានការស្តាយក្រោយឡើយ ! ឈប់បន្ទោសខ្លួនឯងទៀតទៅ ចូររីករាយជាមួយអ្វីដែលខ្លួនមាន នោះអ្នកនឹងបានជួបភាពរីករាយពិតប្រាកដជាមិនខាន ! ។

