គោលការណ៍ច្បាប់កម្ម

J
jackkuy22

គោលការណ៍ច្បាប់កម្មគឺជាសញ្ញាណមួយដែលទាក់ទងជាមួយជីវិតទាំងអស់ ជីវិតទាំងអស់ត្រូវគ្រប់គ្រងដោយប្រព័ន្ធមួយ គឺហេតុ - ផល (Cause- Result) អំពើនិងប្រតិកម្ម(Action- Reaction) ដែលក្នុងនោះរាល់អំពើក្នុងបច្ចុប្បន្នសុទ្ធតែប៉ះពាល់ទៅដល់អនាគត ។ កម្មផលគឺជាវិទ្យាសាស្ត្រដ៏ច្បាស់លាស់មួយ វាគឺជាច្បាប់នៃចក្រវាឡ និងជាច្បាប់ធម្មជាតិមួយបែបដែលលាតត្រដាងពីដំណើរជីវិត នៃការស្លាប់កើតផងដែរ ។ រាល់អំពើសុទ្ធតែឲ្យផល ហេតុនេះអ្នកធ្វើត្រូវតែទទួលផល មិនអាចថាស្លាប់ហើយចប់បាននោះទេ វាត្រូវតែកើតឡើងមកវិញដើម្បីទទួលផល « ជនកកម្មជាកម្មដែលនាំឲ្យកើតឡើងវិញ » ធ្វើកម្មដែលឥតផល ដរាបណាចិត្តអស់ការប្រកាន់ ។ កម្មផលធ្វើការតាមរយះ ការដំណើរការឲ្យកើតឡើងវិញដូច្នេះឯង ។ នៅពេលដែលអ្នកគិតថា អ្វីគ្រប់យ៉ាងគឺជាកំហុស តើមាននរណាម្នាក់ព្រមមកទទួលកំហុសនេះជំនួសម្ចាស់វាទៅ ? ? ? ។ អ្នកអាចមិនត្រូវផ្តន្ទាទោសដោយសារកំហឹងរបស់អ្នក តែអ្នកមិនអាចគេចផុតពីការផ្តន្ទាទោសពីកំហឹងខ្លួនឯងនោះទេ នេះក៏ជាច្បាប់កម្មមួយដែរ ! ។

Comments