មនុស្សគឺជាជីវិតដែលមានសម្ព័ន្ធភាពទាក់ទងនឹងផលប្រយោជន៍របស់វាផ្ទាល់(ព្រះពុទ្ធហៅថាចំណង់តណ្ហាមានដូចៗគ្នាគ្រាន់តែខ្លាំងឬខ្សោយ) ប៉ុន្តែវាចេះចែករំលែកសុខទុក្ខគ្នា ។ នៅពេលមានទុក្ខធំត្រូវចេះប្រាប់គ្នា ត្រូវតែនិយាយដោយក្តីក្លាហាន ប្រាប់មនុស្សដែលខ្លួនស្រឡាញ់ទុកចិត្ត នឹងត្រូវចេះស្នើសុំជំនួយពីគ្នា ដើម្បីយកឈ្នះភាពក្រអឺតក្រទមរបស់ខ្លួនឯងផង នឹងយកឈ្នះឧបសគ្គក្នុងជីវិតផង ។ កង់ត្រាច កង់ធ្នង់ វិលទៅវិលមក ម្តងគេម្តងយើង បើយើងមិនដែលជួយគេ គេក៏មិនមកជួយយើងវិញដែរ ។

