ការភ័យខ្លាចវានាំឲ្យមានទុក្

J
jackkuy22

ការភ័យខ្លាចវានាំឲ្យមានទុក្ខ ព្រោះគ្រាន់តែចាប់ផ្តើមគិតឲ្យខ្លាចវាមានទុក្ខមុនបាត់ទៅហើយ ! ។ គំនិតដែលនាំឲ្យកើតស្ត្រេសគឺៈ
១- គិតចង់ឲ្យគេធ្វើតាមចិត្តខ្លួន មួរម៉ៅក្តៅក្រហាយមិនបានដូចចិត្ត។
២- គិតថាគេមិនព្រមទទួលខុសត្រូវ ចង់ឲ្យគេមានការទទួលខុសត្រូវ។
៣- គិតថាគេកុហក គេមិនស្មោះត្រង់ជាមួយខ្លួន ។
៤- គិតថាគេមើលងាយខ្លួន គិតថាខ្លួនអន់ក្រីក្រជាងគេ ។
៥- គិតថាគេបាតដៃខ្នងដៃជាមួយខ្លួន ។
៦- គិតខឹងក្រោធ គិតចងគំនុំសងសឹក​ គិតរៀបចំគំរោងសងសឹក ។
៧- គិតខ្មាសគេ គិតបែងចែកបក្សពួក គិតបារម្ភពីអនាគត គិតអាល័យអតីតកាល ។
៨- គិតពីរឿងដែលខ្លួនមិនអាចធ្វើបាន គិតបារម្ភពីវាសនាពិភពលោក ។ល។ គិតចុះគិតឡើង បានត្រឹមតែគិត រវល់តែគិតអត់បានធ្វើការអីទាល់តែសោះ ! ក្បាលហុយផ្សែងជុក សក់ក្បាលរឹងស្រួយដូចចំបើងខែចេត្រ ប្រឡង់ភ្នែកជាំខ្មៅ ស្បែកមុខជ្រីវជ្រួញ ញញឹមលែងចេញ ! គិតចុះគិតឡើងដល់ពេលងាប់ល្មម ! ។

Comments