សឹងតែ៩០%នៃយុវជនខ្មែរដែលមានស្ត្រេស(Stress)ក្នុងចិត្ត តើបណ្តាលមកពីអ្វី?
កត្តាសេដ្ឋកិច្ចនយោបាយក្នុងសង្គម ការស្វែងរកការងារ ការបាត់បង់ការងារ ការធ្វើចំណាកស្រុក វិបត្តិស្នេហា វិបត្តិគ្រួសារ អំពើហឹង្សាក្នុងសង្គម។ល។និង។ល។តើផលវិបាករបស់ស្ត្រេសជះឥទ្ធិពលយ៉ាងណាចំពោះសុខភាព? សូមពិចារណាដូចតទៅៈ
១ស្ត្រេសបានធ្វើឲ្យមានការផ្លាស់ប្តូរមុខងារខួរក្បាលៈធ្វើឲ្យទំហំសារធាតុប្រផេះនៃសំបកខួរក្បាលថយចុះ(Less gray matter)នាំឲ្យងាយកើតជំងឺថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត។
២បញ្ហាសុខភាពសរសៃឈាមបេះដូងៈឧស្សាហ៍ចុកទ្រូង ឈឺចុកចាប់លើរាងកាយ ជាតិស្កឡើងឬចុះក្នុងឈាម។
៣នាំឲ្យប្រព័ន្ធការពារចុះខ្សោយៈងាយឆ្លងជំងឺរបេង រលាកថ្លើម មេរោគក្នុងពោះវៀនកើនភាពសាហាវនាំឲ្យគ្រុនពោះវៀនជាមិនដាច់លាប់សារចុះសារឡើង ឬរាក រាកមួល (មេរោគក្នុងពោះវៀនមានចំនួនច្រើនជាង១០ដងនៃចំនួនកោសិកាក្នុងរាងកាយទៅទៀត)។ស្ត្រេសនាំឲ្យខូចប្រព័ន្ធរំលាយអាហារ ដែលនាំឲ្យខូចដល់ជញ្ជាំងសរសៃឈាមទៀតផង។
៤ស្ត្រេសដែលអូសបន្លាយយូរគ្មានដំណោះស្រាយ នាំឲ្យមានបាតុភូតរលាក(Inflammation)កើតឡើង នាំឲ្យខូចសរសៃឈាម នាំឲ្យអាំងសុយលីនធ្វើការមិនបានល្អធ្វើឲ្យជាតិស្កឡើងខ្ពស់ក្នុងឈាម។
៥ស្ត្រេសនាំឲ្យការផលិតមេជីវិតញី ឈ្មោលថយចុះ (ស្ត្រីរាំងរដូវ បុរសមានចំនួនមេជីវិតតិចនិងលិង្គចុះខ្សោយកំលាំង)។
៦ស្ត្រេសនាំឲ្យ លែងឃ្លានបាយ មួរម៉ៅ ក្តៅក្បាល រុះសក់ មុខជាំ ឆាប់ចាស់ ! ! ! ។
វិធីដោះស្រាយៈត្រូវហាត់ប្រឈមមុខដោះស្រាយ ដោយគិតពីហេតុផល លះការមានៈប្រកាន់ ធ្វើសមាធិ លំហាត់ប្រាណ ម៉ាស្សា ។ សប្បាយប៉ុណ្ណាក៏ងាប់ កើតទុក្ខប៉ុណ្ណាក៏ងាប់ ម៉េចក៏រស់ធម្មតាៗនឹងគេមិនបាន ចេះគិតអីតែឯងម៉្លេះ? ជីវិតមិនមែនអមតៈឯណា ! ជួបស្រឡាញ់ក៏ទុក្ខ ជួបស្អប់ក៏ទុក្ខ ហេតុនេះបើបានជាជួបហើយ មិនដឹងជាត្រូវនៅទាមទារចង់បានអីទៀត ?ដែលនៅរស់ទេ ចេះតែគិតទាមទារចង់អញ្ចេះអញ្ចុះ ចុះបើងាប់បាត់ទៅ តើនៅទាមទារអីបានទៀតទេ ? ហាត់ព្រម ហាត់ល្មម ដឹងឯង ដឹងអញខ្លះផងទៅណា ។

