ព្រះពុទ្ធត្រាស់ថា ក្នុងការត្រាស់ដឹងធម៌

J
jackkuy22

ព្រះពុទ្ធត្រាស់ថា ក្នុងការត្រាស់ដឹងធម៌ ធម៌ដែលជាក្បាលចេញមកមុនគេគឺសទ្ធា ព្រោះបើគេយល់ហើយគេនឹងជឿ(សទ្ធា) បើគេជឿហើយគេនឹងព្យាយាមធ្វើ(វីរយៈ) បើព្យាយាមធ្វើហើយ គេនឹងមានការភ្ញាក់រលឹក(សតិ) បើមានការភ្ញាក់រលឹកហើយគេនឹងមានការតាំងចិត្ត តំកល់ចិត្តមាំក្នុងការត្រិះរិះពិចារណា(សមាធិ)នាំឲ្យបញ្ញាកើតឡើង(បញ្ញា) នេះជាភាពជាធំ៥យ៉ាង(ឥន្ទ្រិយ៥)នាំឲ្យទទួលបានជោគជ័យក្នុងការរស់នៅ ។ អំណាចនៃជំនឿនឹងនាំទៅកាន់ភាពជោគជ័យគ្រប់ទីកន្លែង ត្រូវមានជំនឿលើខ្លួនឯង ថាយើងគឺជាមនុស្សដែលមានឪកាសល្អ មានការរស់នៅល្អ គង់នឹងមានប្រាក់មានទ្រព្វប្រើប្រាស់ដូចជាគេឯង រួចហើយប្រតិបត្តិធម៌ដើម្បីប្រាសចាកពីការភ័យខ្លាចនិងក្តីកង្វល់ក្នុងលោកនេះ ។ មិនត្រូវគិតឲ្យខ្លួនឯងអន់ថយ មិនត្រូវគិតឲ្យអស់សង្ឃឹម មិនត្រូវគិតរឿងមិនល្អ ។ រូបមន្តនៃការប្រើឋាមពលចិត្ត ការបញ្ជាចិត្តឬសណ្តំចិត្ត គឺកើតពី
១- ជំនឿចិត្តៈ ត្រូវមានជំនឿមុតមាំថា កម្លាំងចិត្តគឺជាអំណាចខ្លាំងលើសកម្លាំងអ្វីៗទាំងអស់ ។
២- ការផ្តោតចិត្ត គឺផ្តោតក្នុងការប្រើឋាមពលចិត្តទៅលើអ្វីដែលយើងចង់ធ្វើ ចង់ប្រើ នឹងចង់បាន ។
៣- ការសម្រេចចិត្តដើម្បីធ្វើគឺជាការសំខាន់ណាស់ (បរាជ័យមានពីរយ៉ាងគឺ គិតហើយមិនធ្វើ១ និងធ្វើដោយមិនគិត១)
៤- ការសង្ឃឹមៈ ធ្វើអ្វីក៏ដោយបើគ្មានសង្ឃឹមថានឹងទទួលបានផលទេ តើខំធ្វើដើម្បីអ្វី? ។

Comments