តើត្រូវធ្វើយ៉ាងណាដើម្បីទទួលបានកាក់សេរីច្រើន?
### វិធីសាស្រ្តទី១ ប្រើលុយ នៅពេលដែលយើងមានធនធានល្មម ដែលអាចដកចំណែកណាមួយនៃលុយរបស់យើងមកធ្វើការវិនិយោគជាមួយសេរី ឧទាហរណ៍ ១០០ដុល្លារ ២០០ដុល្លារ ដើម្បីទិញកាក់សេរី នោះយើងនឹងទទួលបានកាក់សេរីមួយចំនួន យើងអាចធ្វើការប្តូរកាក់នោះទៅជាសេរីថាមពល ដើម្បីទទួលបានការប្រាក់បន្ថែមកើនឡើងរាល់ថ្ងៃ។
### វិធីសាស្រ្តទី២ ប្រើកម្លាំង ប្រសិនបើយើងគ្មានគំនិតក្នុងការនិពន្ធអ្វីទេ គឺយើងគ្រាន់តែដើរចុចUpvote អត្ថបទដែលល្អៗ យើងនឹងទទួលបានរង្វាន់ជាប្រចាំផងដែរ បើទោះបីជារង្វាន់នោះតិចៗក៏ដូច តក់ៗពេញបំពង់ យើងសន្សំវាពីឥឡូវនេះទៅ ថ្ងៃក្រោយកាក់ដែលយើងបានសន្សំនេះ អាចនឹងឡើងថ្លៃ ពេលនោះកាក់តិចៗនេះនឹងមានតម្លៃច្រើន ពីព្រោះការវិនិយោគមិនមែនរកកាក់បានថ្ងៃនេះ យកទៅលក់ស្អែកនោះទេ គឺលក់នៅឆ្នាំក្រោយ ឬ ប៉ុន្មានឆ្នាំក្រោយទៀត ប្រសិនបើយើងមានទំនុកចិត្តលើក្រុមហ៊ុនណាមួយខ្លាំង។
### វិធីសាស្រ្តទី៣ ប្រើទេពកោសល្យនិពន្ធអត្ថបទ វិធីសាស្រ្តដែលបានកាក់សេរី ដោយមិនយកលុយទៅទិញ គឺមានតែមួយគត់ដែលមានប្រសិទ្ធភាពខ្ពស់នោះគឺការនិពន្ធអត្ថបទ ក្នុងមួយថ្ងៃ ប្រសិនបើបងប្អូនមិនបាននិពន្ធអ្វីសោះ នោះមានន័យថាថ្ងៃនេះ បងប្អូនមិនទទួលបានកាក់សេរីឡើយ ប្រសិនបើបងប្អូននិពន្ធអ្វីមួយ ពិតណាស់បងប្អូននឹងទទួលបានកាក់មួយចំនួន បើទោះបីពីដំបូងវាមានចំនួនតិចក៏ដោយ យូរៗទៅវានឹងមានចំនួនច្រើន។ កាលពី១ខែមុន មានសមាជិកមួយចំនួនមិនសូវនិពន្ធអត្ថបទ ហើយពិន្ទុប្រជាប្រិយភាពរបស់គាត់មានតែ៦០ទៅ៧០ប៉ុណ្ណោះ នៅពេលដែលគាត់ដាក់ចិត្តថា ខ្ញុំត្រូវតែព្យាយាម ខ្ញុំត្រូវតែសរសេរអ្វីម្យ៉ាង កម្លាំងចិត្តនោះបានធ្វើឲ្យគាត់ទទួលបានកាក់សេរីច្រើនទៅៗ ហើយពិន្ទុប្រជាប្រិយភាពរបស់គាត់បានកើនដល់ទៅជាង៨០។ ## តើខ្ញុំគួរសរសេរពីអ្វី បើខ្ញុំអត់ចេះអីសោះ? តាមពិតទៅ មនុស្សម្នាក់ៗសុទ្ធតែមានទេពកោសល្យរៀងៗខ្លួនគ្រាន់តែយើងមើលរំលងនូវទេពកោសល្យរបស់យើង សេរីគឺជាកន្លែងដែលអាចឲ្យយើងចែករំលែកទេពកោសល្យឲ្យគ្នាទៅវិញទៅមកបាន។ បើបងប្អូនពូកែរកពាក្យជួន បងប្អូនអាចតែងកំណាព្យ បើបងប្អូនពូកែគូររូប បងប្អូនអាចចែករំលែកគំនូរ និង ការរចនា បើបងប្អូនពូកែនិយាយ បងប្អូនអាចរៀបរាប់រឿងផ្សេងៗ បើបងប្អូនចូលចិត្តក្តីរន្ធត់ បងប្អូនអាចនិយាយរឿងខ្មោច បើបងប្អូនចូលចិត្តភាពរីករាយ បងប្អូនអាចនិយាយរឿងកំប្លែង បើបងប្អូនចេះធ្វើម្ហូប បងប្អូនអាចនិយាយពីវិធីធ្វើម្ហូបដែលបងប្អូនធ្វើរាល់ថ្ងៃ បើបងប្អូនចូលចិត្តអានសៀវភៅ បងប្អូនអាចចែកអ្វីដែលបងប្អូនបានអាន បើបងប្អូនចូលចិត្តដើរលេង បងប្អូនអាចចែករំលែកពីដំណើរកំសាន្ត បើបងប្អូនលក់ដូរ បងប្អូនអាចបង្ហាញពីផលិតផលដែលបងប្អូនលក់រាល់ថ្ងៃ បើបងប្អូនមិនដឹងចែកអីទេ ថតរូបខ្លួនឯង បង្ហោះ និយាយពីអារម្មណ៍ក្នុងចិត្តក៏បាន មានវិធីច្រើនណាស់ មិនចាំបាច់តែយើងមានចំណេះដឹងទូលំទូលាយ ទើបអាចសរសេរអ្វីមួយបាននោះទេ ពេលខ្លះបងប្អូនអានព័ត៌មាន មើលវីដេអូអ្វីមួយគួរឲ្យចាប់អារម្មណ៍ បងប្អូនគ្រាន់តែយកព័ត៌មានឬវីដេអូនោះមកចែករំលែក តែកុំភ្លេចបង្ហាញការយល់ឃើញរបស់បងប្អូនបន្តិចទៅលើព័ត៌មាននោះ កុំចម្លងមកទាំងដុល នោះក៏ជាការចែករំលែកមួយដ៏ល្អ។ ត្រូវតាំងចិត្តថា ការងារអ្វីក៏លំបាក មិនមែនចង់បានកាក់សេរីច្រើន ស្អែកឡើងបានច្រើននោះទេ វាកើតឡើងពីការព្យាយាម ការសន្សំ ហើយមិនបោះបង់ចោល ទោះបីមានការលំបាកយ៉ាងណាក៏ដោយ។ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសរសេរអត្ថបទយ៉ាងតិចឲ្យបាន ១អត្ថបទ ក្នុងមួយថ្ងៃ បើទោះបីជារវល់យ៉ាងណាក៏ដោយ អាចសរសេរមុនពេលចូលគេង ឬ ពេលទំនេរមិនដឹងធ្វើអី។ @Cryptopreneur
https://serey.io/km/authors/cryptopreneur/how-to-earn-serey-coin?fbclid=IwAR1bPTuWZ4qeaJceji6l8F5x0rT8NNKgJOz_ZEzDvExJApQUFcBXAOA8ltY


good article