ប. មើលហ្ន៎ ! ផ្កាឈូករីកស្រស់រហង់ ហាក់ភ័ក្រផូផង់នៃម្ចាស់ជីវិត ផ្កាឈូករេរាំ សោភាប្រណិត ដូចស្នេហ៍វរមិត្ររីកក្នុងបេះដូង។
ស. ជើងមេឃសែនឆ្ងាយកាយសែនស្រណោះ វេហាស៍ធំខ្ពស់ហួសបើនិងឈោង តើគួរជឿទេពាក្យស្បថប្រុសបង ឫគ្រាន់ចំណងអោយអូនសោកា។
ប. អូនអើយ មើលហ្ន៎ព្រះសូរ្យយាងរះ ចែងចាំងឱភាសរង្សីភ្លឺថ្លា ដូចចិត្តបងស្មគ្រលើពៅជីវ៉ា ពណ្ណរាយចិន្តាឥត ថ្ងៃបែកបែរ។
ប.ស. យើងសច្ចាស្ម័គ្ររួមរក្សមេត្រី ជាគូលុះក្ស័យមិនប្តូប្រួលប្រែ សូមព្រះយាងប្រោសប្រណីក្តីស្នេហ៍ ដល់គូទាំងទ្វេ ឋិតឋេររៀងអើយ។


